ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » គម្រោង​ជួបចរចា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២៧ កុម្ភៈ ត្រូវបាន​លុបចោល ​

គម្រោង​ជួបចរចា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២៧ កុម្ភៈ ត្រូវបាន​លុបចោល ​

ភ្នំពេញ  ៖ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ជា​ថ្ងៃ​កំណត់​ជួបចរចា​ពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​កែ ទម្រង់ការ​បោះឆ្នោត​រវាង​ក្រុម ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​លុបចោល ហើយក៏​ពុំ​ដឹងថា​ត្រូវ​កំណត់​យក​ថ្ងៃ​ណា​ជាការ​ជួបចរចា​ជាថ្មី ។​

​លោក  យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ការជួប​ចរចា​គ្នា​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ខាងមុខ​ពិតជា​បាន​លុបចោល ហើយ​ការលុបចោល​នេះ  មិនមែន​បណ្តាលមកពី​ហេតុផល​នយោបាយ​ទេ គឺពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស​របស់​ក្រុមការងារ គណបក្ស​ទាំងពីរ និង​មានការ​ស្នើសុំ​ពន្យារពេល​ពី​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក ជាម យៀប សមាជិក​ជាន់ខ្ពស់ និង​ជា​សមាជិក​គណៈកម្មការ​ចម្រុះ​សម្រាប់​កែទម្រង់​ការបោះឆ្នោត ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​នគរ​វត្ត​តាម​ទូរស័ព្ទ​ថា ពិតជា​លុបចោល​ការជួប​ចរចា​គ្នា​នៅ ថ្ងៃទី​២៧ ខែកុម្ភៈ នោះ​មែន ដោយ​មូលហេតុ លោក យឹម សុវណ្ណ និង​លោក សុន ឆ័យ ស្នើសុំ លុបចោល មិនមែនជា​រឿង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បើក​ជើងមេឃ​ទូលាយ​ដើម្បី​ឲ្យ​មានការ​ជួបចរចា  ហើយក៏​មិនដឹងថា ថ្ងៃ​ណា​នឹងត្រូវ​ជួបចរចា​គ្នា​ជាថ្មី ពីព្រោះ​កន្លងទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ស្នើសុំ​ទៅ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​យក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ សម្រាប់​ការជួប​ចរចា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya