ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនជនសង្ស័យក្លែងជាបុគ្គលិកក្រុមហ៊ុន ផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ចាប់ខ្លួនជនសង្ស័យក្លែងជាបុគ្គលិកក្រុមហ៊ុន ផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

 (ភ្នំពេញ)៖  នៅថ្ងៃទី១៥ ខែសីហា ឆ្នំា២០២០នេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វឿន សារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ៧៥ ផ្លូវ៩៩ ភូមិ០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅចំណុចផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបក្ខពួកផ្សេងៗទៀត នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយកម្លាំងជំនាញបានចុះបង្ក្រាបករណីឆបោកប្រាក់ តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១១ករណី ដោយមានការសម្របសម្រួលពីព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែង ជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឲ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យម្តងមួយៗ ដោយមិនឲ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរស័ព្ទ ដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឲ្យលេខកូដទៅបក្ខពួក ដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់។

ជនសង្ស័យបញ្ជូន ទៅអយ្យការអមសាលាដំបូង នៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya