ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ខណ្ឌកំបូល សំណាងល្អមិនមានមនុស្សរងរបួស នៅភ្នំពេញ

រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ខណ្ឌកំបូល សំណាងល្អមិនមានមនុស្សរងរបួស នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំមួយកន្លែង ដែលស្ថិតក្នុងតំបន់សេច្ចកិច្ចពិសេស សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល  ។

មុនពេលកើតហេតុ​ ខណ:កម្មករកំពុងធ្វើការស្រាប់តែផ្ទុះឆេះម៉ាស៊ីផលិតបន្ទះសូឡា ដែលកំពុងដំណើរការបង្កការភ្ញាក់ផ្អើល ដល់កម្មករនាំគ្នារត់ចេញមកក្រៅ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍ភ្លាមៗ។ រោងចក្រនេះមានឈ្មោះ កូម៉ា លេច ភីវី ខេ អេច (ថេកណឡជី) រោងចក្រផលិតបន្ទះសូឡានិងគ្រឿងបង្គុំ។

ហេតុគ្រោះអគ្គិភ័យខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច៧១១ ចំនួន២គ្រឿងហើយអគ្គិភ័យក៏គ្រប់គ្រងបានទាំងស្រុង ដោយខូចខាតម៉ាស៊ីផលិតចំនួន៣គ្រឿង និងបន្ទះសូឡាមួយចំនួន សំណាងល្អមិនមានមនុស្សរងរបួស ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya