ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសល្មោភកាមម្នាក់ ចាប់ក្មេងស្រីជាអនីតិជនរំលោភរហូតមានផ្ទៃពោះ៥ខែ ម្ដាយក្មេងស្រីរងគ្រោះទើបតែដឹង ក៏សម្រេចប្តឹងសមត្ថកិច្ច នៅកណ្តាល

បុរសល្មោភកាមម្នាក់ ចាប់ក្មេងស្រីជាអនីតិជនរំលោភរហូតមានផ្ទៃពោះ៥ខែ ម្ដាយក្មេងស្រីរងគ្រោះទើបតែដឹង ក៏សម្រេចប្តឹងសមត្ថកិច្ច នៅកណ្តាល

ខេត្តកណ្ដាល៖ ​ នៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២០ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០​ ខែមីនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិត ក្នុងភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អាត ពុយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះរួមភេទដោយឱ្យលុយចំនួន២ម៉ឺនរៀល  តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បានចាប់អូសដៃជនរងគ្រោះ ចូលព្រៃក្រោយផ្ទះរួចបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះរហូតបានសម្រេចចំនួន២ដង។ លុះមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី(ថ្ងៃចូលឆ្នាំទីពីរ) ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះឱ្យទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែលរួចបាន

ធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀតហីយជនសង្ស័យបានឱ្យលុយទៅជនរងគ្រោះ

ចំនួន២ម៉ឺនរៀល​ ។ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី​ ជនសង្ស័យបានលួងលោមជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែលរួចបានធ្វេីសកម្មភាព

ចាប់រំលោភបានសម្រេចចំនួន២ដងទៀត ហើយជនសង្ស័យបានឱ្យលុយទៅជនរង គ្រោះចំនួន២ម៉ឺនរៀល។ លុះនៅថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោងប្រហែល១៦

និង៣០នាទី ម្តាយក្មេងស្រីរងគ្រោះបានសង្ស័យថាកូនស្រីមានផ្ទៃពោះក៏បានទិញឧបករណ៍ពិនិត្យ ទឹកនោមឃេីញថាកូនមានផ្ទៃពោះពិតមែន ហើយនៅវេលាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹកម្តាយជនរងគ្រោះបានយកកូនស្រីទៅឱ្យគ្រូពេទ្យពិនិត្យមើល ហើយគ្រូពេទ្យបាននិយាយថាជនរងគ្រោះមានផ្ទៃពោះចំនួន៥ខែហើយ។ ពេលនោះម្តាយជនរងគ្រោះបានសួរនាំកូនស្រីថាកូនឯងខូចខ្លួនខូចប្រាណជាមួយអ្នកណា? ពេលនោះជនរងគ្រោះបាននិយាយប្រាប់ម្តាយថាជាមួយឈ្មោះអាត ពុយ(ជនសង្ស័យ) ហើយម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាតែម្តង។
​ ពេលទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាបាន កោះហៅជនសង្ស័យយកមកធ្វើការសាកសួរ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភទៅលើជនរងគ្រោះបណ្តាលឱ្យមានផ្ទៃពោះប្រាកដមែន។  ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសុំរឿងចាត់ការតមនីតិវីធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya