ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់

ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់

កំពង់ស្ពឺ: រឿងរ៉ាវដ៏កក្រើកនៃការលក់ដីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានធ្វើឲ្យមានជនរងគ្រោះពីអំពើលក់ដីនេះចាញ់បោកក្រុមហ៊ុនរាប់សែនដុល្លា ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចលុប ស.ជ.ណ ដោយរក្សាទុកដីនេះជាសម្បត្តិរដ្ឋវិញនាពេលកន្លងមក ។ ដោយហេតុតែករណីខាងលើនេះហើយពលរដ្ឋដែលបានកក់លុយក្នុងរឿងទិញដីរបស់មន្ទីរ

កសិកម្មជាច្រើនបានកក់លុយរាប់សែនដុល្លាទៅក្រុមហ៊ុន ទូច សារិន តាមរយះលិខិតផ្ទេរសិទ្ធិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ រវាងលោក គិន សាវុធ និងលោក សុខ ឃាង ។

លោក គិន សាវុធ បានប្រាប់ ក្រុមអ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ ឲ្យដឹងថាបន្ទាប់ពីរទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បាននិរាករណ៍ លិខិតអនុញ្ញាតឲ្យមានការលក់ដីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ។ ដែលមានទំហំជាង ១០ហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយកាលពីពេលកន្លងទៅ ។

បន្ទាប់ពីបែកធ្លាយភាពមិនប្រកិតីរឿងលក់ដីរដ្ឋ ក៏មានលិខិតរបស់លោក ហ៉ីង ថូរ៉ាក់ស៊ី ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលសម្រេចនិរាករណ៍ លិខិតលេខ៨៩៦ ស.ជ.ណ. កធចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ ដែលករណីនេះមានជំពាក់វាក់វិនមនុស្សជាច្រើនដែលហ៊ានទទួលលុយកក់រាប់សែនដុល្លា ដោយម្នាក់ៗគេចវេសមិនសងទៅពលរដ្ឋវិញឡើយ(ចង់ស៊ីដាច់)ក្រោមកក៏កើតជាការប្តឹងផ្តល់ និងឈានទៅតុលាការបានចេញដីកាចាប់ខ្លួនលោក សុខ ឃាង ហើយបានបញ្ជូនដីកាទៅកាន់សមត្ថកិច្ចរាជធានីភ្នំពេញ តែអកុសលជនរងគ្រោះមិនទទួលបានភាពយុត្តិធម៍ទេ ដោយខាងសមត្ថកិច្ច រាជធានីភ្នំពេញ មិនហ៊ានអនុវត្តដីកានេះឡើយ ចំណុចនេះពលរដ្ឋមិនហ៊ានសន្និដ្ឋានបែបណាទេ គ្រាន់គាត់ទទូចសុំតែរកយុត្តិធម៍ដល់គាត់បានហើយ និយាយបែបនេះគាត់គិតថា ប្រព័ន្ធសមត្ថកិច្ចត្រឹមចាប់ជនត្រូវចោទតែម្នាក់ដែលមានតម្រុយពេញលេញមិនបានគឺភាព

កំសោយមួយដែលគាត់មិនទទួលយកបាន ហើយគាត់និងសុំឲ្យតុលាការក្រុងភ្នំពេញ ជួយពន្លឿននិតិវិធីឲ្យទទួលបានយុត្តិធម៍ដល់រូបគាត់ ៕ ដោយ :វ៉ន ភាព

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya