ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ទឹកអូរ​ធម្មជាតិ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ដ្រ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បំពុល​ពី​កាស៊ីណូ​ ​

ទឹកអូរ​ធម្មជាតិ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ដ្រ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បំពុល​ពី​កាស៊ីណូ​ ​

ក្រុង ប៉ោយប៉ែត ៖  ប្រជាពលរដ្ឋ​រស់ នៅក្នុង​ក្រុង​ប៉ោយប៉ែត ពិសេស​ប្រជា ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ដ្រ​ក្រុង​ប៉ោយប៉ែត​បាន​ត្អូញត្អែរ​ចំពោះ​ផលប៉ះពាល់ និង​ការបំពុល បរិស្ថាន​ពី​សំណាក់​កាស៊ីណូ​ធំៗ​ដែល​បាន បង្ហូរ​ទឹកស្អុយ​ចូលទៅក្នុង​ទឹកអូរ ។
​បញ្ហា បង្ហូរ​ទឹកស្អុយ​ចូលទៅក្នុង​ទឹកអូរ ធម្មជាតិ​ពី​សំណាក់​កាស៊ីណូ​ធំៗ​នៅក្នុង ក្រុង​ប៉ោយប៉ែត​នេះ​ប្រជាពលរដ្ឋ​បាន​ទទូច​ឱ្យ​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​និង​មន្ទីរ ពាក់ព័ន្ធ​ពិនិត្យមើល​ចំពោះ​បញ្ហា​នេះ​ជា បន្ទាន់ បើ​មិន​ដូច្នេះ​ទេ ផលប៉ះពាល់​វា មាន​ច្រើន​ទៅលើ​ការរស់នៅ​របស់​ប្រជា ពលរដ្ឋ ។​
​ទាក់ទិន នឹង​ការ​បង្ហូរទឹក​កង្វក់​ពី​កាស៊ីណូ និង​មាន​រោងចក្រ​ខ្លះទៀត​បង្ហូរទឹក​មាន ជាតិគីមី​ចូលទៅក្នុង​អូរ​នេះ​លោក យស់ សារិន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោង​យ​ប៉ែត ដែល អះអាងថា ធ្លាប់​រស់នៅ​ក្នុងភូមិ​ខាងលើ នេះ​ជាង​២០​ឆ្នាំ​មកហើយ​នោះ បាន​ឲ្យ​ដឹងថា ពីមុន​ទឹក អូរ​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ប្រជា​ពល រដ្ឋ​អាច​ដួស​យកមក​ផឹក​បាន​និង​ប្រើប្រាស់ គ្រប់បែបយ៉ាង​បាន ។ ក៏ប៉ុន្ដែ​ពេល បច្ចុប្បន្ននេះ​ទឹកអូរ​ធម្មជាតិ​មួយ​នេះ កុំថាឡើយ​ដួស​យកមក​ហូប​សូម្បី​យក ទៅ​ស្រោច​ដំណាំ​ឬ​ឱ្យ​សត្វ​ផឹក​ក៏​មិនបាន​ដែរ ស្រួល​មិន​ស្រួល​ទាំង​ដំណាំ​និង​សត្វ ងាប់​គ្មាន​សល់ ។​
​លោក​បាន​បន្ដ ទៀតថា បរិស្ថាន​នៅ លើ​ទឹកអូរ​ធម្មជាតិ​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​ប្រជាពលរដ្ឋ​ចាប់តាំងពី មាន​កាស៊ីណូ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​រីកដុះដាល់​កាន់តែច្រើន ។ កាស៊ីណូ​ទាំងនេះ​បាន​បង្ហូរទឹក​កង្វក់​ចូលមកក្នុង​អូរ ត្រង់ៗ​តែម្ដង ដោយ​ពុំ​មានការ​ស្ដុក​ឬ បំ​លែង​ជាតិពុល​ឬ​ជាតិ​ស្អុយ​នោះទេ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មិនអាច​យក​ទឹកអូរ ដែល​ធ្លាប់ប្រើ​ពីមុនមក​ប្រើប្រាស់​បាន​ទៀតឡើយ ។
​ចំពោះ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បានស្នើ​ដល់​មន្ទីរ​បរិស្ថាន​និង​អាជ្ញាធរ​ដែន ដី​គួរ​ជួបពិភាក្សា​ជាមួយ​ថៅកែ​ក្រុមហ៊ុន កាស៊ីណូ​នានា​ពិនិត្យមើល​បរិស្ថាន​និង​ការបង្ហូរ​ទឹកស្អុយ​ទៅក្នុង​អូរ នេះ​ផង ។ ការប្រើប្រាស់​មិនកើត​វា​ជា​រឿង​មួយ ប៉ុន្ដែ​នៅពេលនេះ​ប្រជាពលរដ្ឋ​រស់នៅ ជាប់​នឹង​មាត់​អូរ​សូម្បីតែ​ធុំក្លិន​ទឹក​ជះ​ពី អូរ​ក៏​ស្ទើរ​ទ្រាំ​មិនបាន​និង​មាន​អ្នក​ឈឺ​ដោយ សារ​ក្លិនស្អុយ​នេះ​ទៀតផង ។​
​ជុំវិញ​ករណី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រតិកម្ម​ទៅនឹង​ការ បង្ហូរទឹក ស្អុយ​ចូលក្នុង​អូរ​នេះដែរ​អ្នកយកព័ត៌មាន​អរិយធម៌ មិនអាច​សុំ​ការបំភ្លឺ​ពី​អភិបាល ក្រុង​ប៉ោយប៉ែត​បានទេ ព្រោះ​ទូរស័ព្ទ​ទាក់ទង​មិនបាន ។ ទោះជា​យ៉ាងនេះ​ក្ដី​គេ​ដឹង ថា អភិបាលក្រុង​ប៉ោយប៉ែត​ក្នុង​រជ្ជកាល ដែល​លោក​កាន់តំណែង​ជា​អភិបាលក្រុង ប៉ោយប៉ែត​មាន​ស្នាដៃ​ជាច្រើន​ក្នុងការ អភិវឌ្ឍ​ក្រុង ។ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ ក្រុង​ប៉ោយប៉ែត​មាន​សង្ឃឹមថា លោក​អភិបាល​នឹង​ពិនិត្យមើល​នូវ​អ្វីដែល​ប្រជា ពលរដ្ឋ​បាន​សំណូមពរ​នេះ​ដើម្បី​ជាការ បង្កើន​ស្នាដៃ​បន្ថែម​របស់លោក​មិន​ខាន ៕ ដោយ​៖ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya