ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត កិបកេង​លុយ​ ​

ធ្លាយ​រឿង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត កិបកេង​លុយ​ ​

កំពត​៖ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកំពត លោក​អ៊ុក ភា​រុណ ត្រូវបាន​មន្ត្រី ក្រោម​ឱវាទ របស់ លោក​អះអាងថា ប្រធាន​មន្ទីរ​រូបនេះ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ករណី​។​
​ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​លោក អ៊ុក ភា​រុណ កាយកប់​ត្រឡប់​ជាន់ និង​លាក់បាំង​រហូតដល់​សព្វ​ថ្ងៃនេះ ដើម្បី​ប្រមូល​ផលប្រយោជន៍​មហិច្ឆតា​ផ្ទាល់ខ្លួន សូម្បីតែ​ក្រុមអធិការកិច្ច ឬ​ក្រុម​សវនកម្ម ក៏​មិនអាច​រកឃើញ​ដែរ​លើកលែងតែ​មន្ត្រី​នៅក្នុង​មន្ទីរ​ទេ ដែល​ដឹង ។​

​ក្រុមមន្ត្រី​ទាំងនោះ​ទម្លាយ​ឱ្យដឹងទៀតថា អំពើពុករលួយ​របស់​លោក អ៊ុក ភា​រុណ ទី​១៖​បាន​រក្សា​ឈ្មោះ​មន្ត្រី​ខ្មោច​ម្នាក់​ឈ្មោះ​លាប់ ចេស្តា តាំងពី​អង្គការ​ស៊ីម៉ាក់​បង្កើត​ដំបូង​រហូតដល់​សព្វថ្ងៃ ព្រោះ​ឈ្មោះ លាប់ ចេស្តា​នេះ​បាន​ចូល​បំរើការ​ងារ​នៅ​អង្គការ​ស៊ីម៉ាក់​តាំងពី​នោះមក ដោយ​មិនដែល​ចូល​បំរើ ការងារ​នៅក្នុង​មន្ទីរ​ទេ ។​

​ចំពោះ​ប្រាក់ខែ​របស់ ឈ្មោះ​លាប់ ចេស្តា ត្រូវ​លោក​ប្រធាន​មន្ទីរ​អ៊ុក ភា​រុណ បើក​យក​ហើយ​នៅពេល​មានការ​ត្រួតពិនិត្យ មន្ត្រីរាជការ​ម្តងៗ លោក​អ៊ុក ភា​រុណ​តែងតែ​ទូរស័ព្ទ​ហៅ​លោក​លាប់ ចេស្តា មក​បង្ហាញ​វត្តមាន​ជានិច្ច​។​ទី​២៖​បាន​ស៊ីប្រាក់ខែ​របស់ អនុប្រធាន មន្ទីរ​ម្នាក់​ឈ្មោះ ណុប ប៉ុណ្ណា​រ៉េត​ខណៈពេល​អនុប្រធាន​មន្ទីរ​រូប នេះ​បាន​ចូល​បំរើ​ការងារ​ជា​ប្រធាន​សាខា​ក្រុមហ៊ុន​ខាំ​មីន​តែ​ល ខេត្ត កំពត​នោះ ។ ទី​៣ ៖​បាន​កិបកេង​លើ​ការចំណាយ​សំរាប់​ការងាររដ្ឋបាល នៅក្នុង​មន្ទីរ​ដូចជា​លុយ​បេសកកម្ម​លុយ​សំរាប់​ទិញ​សំភារៈ ផ្សេងៗ ដែល​លុយ​ជំពូក​នេះ ក្នុង ១ ឆ្នាំ​គឺ​រដ្ឋ​បានផ្តល់​ឲ្យ​ចំនួន ៨ លើក ដោយ​ក្នុង ១ លើក លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ​អាច កិបកេង​បាន​ប្រាក់ ២ លាន​កន្លះ​ទៅ ៣ លាន​រៀល ។ ទី ៤ ៖​បាន​កិបកេង​លុយ​សំរាប់​ក្រាល ឥដ្ឋ​កូរ៉ូឡា​និង​ថែទាំ ជុំវិញ​មន្ទីរ​រយៈ ពេល ៣​ឆ្នាំ​ជាប់​គ្នា ដោយនៅ​ឆ្នាំ ២០១១ រដ្ឋ​បានផ្តល់​លុយ​ឲ្យ ៥០ លាន​រៀល​ឆ្នាំ​២០១២-២០១៣ រដ្ឋ​បានផ្តល់​លុយ​ឲ្យ​ក្នុង​១​ឆ្នាំៗ​៤៧ លាន​រៀល ។ នៅពេល​លុយ​នេះ​ធ្លាក់ មក​ម្តងៗ​គឺ​លោក​ប្រធាន​មន្ទីរ​ទៅ​បើក​ដោយ​ស្ងាត់ៗ​តែម្នាក់ឯង ហើយ​ការចំណាយ យ៉ាងណា​នោះ​ក៏​លោក​ប្រធាន​មិន​ឲ្យ​មន្ត្រី​នៅក្នុង​មន្ទីរ​ដឹង​នោះទេ ។ ទី ៥ ៖​លោក​ប្រធាន​មន្ទីរ​បាន​ជួល​ទីធ្លា​ជុំវិញ បរិវេណ របង​មន្ទីរ​ទៅ​ឲ្យ​ក្រុមអាជីវករ​លក់ដូរ​ចំនួន ១០ នាក់ ក្នុងនោះ​មាន​មន្ត្រី​របស់​មន្ទីរ​ម្នាក់​ប៉ុណ្ណោះ ជាមួយគ្នា នោះ លោក​ប្រធាន​មន្ទីរ​បានអនុញ្ញាត​ឲ្យ​ក្រុមអាជីវករ​ទាំងនោះ​ប្រើប្រាស់​ទឹក​ភ្លើង​របស់​មន្ទីរ​រួម​និង​យក​សំភារៈ​មក​ទុក​ក្នុង​មន្ទីរ​ថែមទៀត​។ ចំណែក​ចំណូល​ពី​ការជួល​នេះ លោក​ប្រធាន​មន្ទីរ​យកតែ​ម្នាក់ឯង ។​

​ដោយសារ​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព​របស់លោក​ប្រធាន​មន្ទីរ អ៊ុក ភា​រុណ​នោះបាន ធ្វើ​ឲ្យ​រូបលោក​ទទួលបាន​ផល ប្រយោជន៍​យ៉ាងតិច​ក្នុង ១ ខែ ៤ លាន​រៀល ។ បញ្ហា​នេះ បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មាន​ការមិន​ពេញចិត្ត​លើ​ការដឹកនាំ របស់​ប្រធាន​មន្ទីរ​រូបនេះ ។ ជាមួយគ្នា​នោះ​ក្រុមមន្ត្រី​នៅក្នុង​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ក្រសួង ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រញាប់ ចាត់វិធានការ​ស្រាវជ្រាវ​បញ្ហា​អំពើពុករលួយ របស់លោក អ៊ុក ភា​រុណ ជាបន្ទាន់​ឱ្យស្រប​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ស្តីពី​បញ្ហា​កែទម្រង់​ស៊ី​ម្រៅ ។ រឿងនេះ​បើ​ថ្នាក់លើ​គ្មាន​វិធានការ​លើ​បុគ្គល អ៊ុក ភា​រុណ ហ្នឹង​ទេ មន្ត្រី​នៅ​ទីនោះ​ទាំងមូល​នឹងធ្វើ​បាតុកម្ម​តែម្តង​៕
​ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya