ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ស្លាប់ និងគាបជាប់អ្នកបើកបររថយន្តរងរបួសធ្ងន់ ហេតុការណ៍រថយន្តបែនដឹកដីបុករះម៉ូតូ និងបង្គោលភ្លើង នៅព្រះសីហនុ

បុរសម្នាក់ស្លាប់ និងគាបជាប់អ្នកបើកបររថយន្តរងរបួសធ្ងន់ ហេតុការណ៍រថយន្តបែនដឹកដីបុករះម៉ូតូ និងបង្គោលភ្លើង នៅព្រះសីហនុ

ក្រុងព្រះសីហនុ៖ កាលពី ល្ងាច ថ្ងៃ១២ ខែសីហា ឆ្នាំ២០២០ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏រ វាងរថយន្តដឹកដីបុកប៉ះជាមួយម៉ូតូនៅជិត សាលាដុនបូស្កូក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត​ប្រភេទបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5931 អ្នកបើកបរឈ្មោះ ហេង វុត្ថា ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាក HONDA BEAT ពណ៌ ខៀវ ពាក់ផ្លាកលេខ កំពងចាម1U-6915 មានទិសដៅស្របគ្នាបណ្តាលឲ្យបុរសអ្នក បើកបរម៉ូតូ(មិនទាន់ស្គាល់អត្តសញ្ញាណ​) ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធម៌ រួចរថយន្តជ្រុលចង្កូតទៅខាងឆ្វេងដៃបុកនឹងទុយូទឹកនិងបង្គោលភ្លើងអគ្គិសនី១ដើម និងប៉ះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែង មានម្ចាស់ឈ្មោះ មុយ ខាត់ ភេទប្រុស អាយុ ៦៩ឆ្នាំ មុខរបរ លក់ដូរ បណ្តាលឲ្យរថយន្តខូចខាតផ្នែកកាប៊ិនខាងមុខ គាបជាប់ អ្នកបើកបររថយន្តរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយ គាស់នាំយកទៅមន្ទីរពេទ្យផងដែរ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya