ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនស្រីម្នាក់ បញ្ជូនទៅតុលាការ តាមដីកា ពាក់ព័ន្ធរឿងក្លែងឯកសារលួចផ្ទះគេលក់ នៅភ្នំពេញ

ចាប់ខ្លួនស្រីម្នាក់ បញ្ជូនទៅតុលាការ តាមដីកា ពាក់ព័ន្ធរឿងក្លែងឯកសារលួចផ្ទះគេលក់ នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ  ឃាត់ និងបញ្ជូនខ្លួនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងឯកសារលួចលក់ផ្ទះរបស់អ្នកដទៃ។

ជនសង្ស័យមានឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាម្ចាស់ហាងបាយយីហោ (មាតុភូមិ) បច្ចុប្បន្នកំពុងរស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្ត្រីសង្ស័យនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញពាក់ព័ន្ធ បទក្លែងស្នាមមេដៃក្នុងលិខិតសាធារណៈ បទប្រើប្រាស់លិខិតសាធារណៈក្លែង និងបទ សមគំនិតក្នុងអំពើក្លែង។

ជនសង្ស័យឈ្មោះ មាស ផាន្នីដា ត្រូវបានជនរងគ្រោះឈ្មោះ កែ ប៊ិនសូរស្មី ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា ជនសង្ស័យបាន ក្លែងស្នាមមេដៃរបស់ដើមបណ្ដឹង នៅលើឯកសារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែង នៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ អ៊ុក ធីតា កាលពីអំឡុងដើមឆ្នាំ២០១៨៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya