ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ស្លាប់០៥នាក់ និងរបួសធ្ងន់ស្រាល០៥នាក់ ក្នុងហេតុការណ៍ រលំដងសន្ទូចមកលើផ្ទះប្រជាពលរដ្ឋ របស់ក្រុមហ៊ុន The park city នៅប៉ោយប៉ែត

ស្លាប់០៥នាក់ និងរបួសធ្ងន់ស្រាល០៥នាក់ ក្នុងហេតុការណ៍ រលំដងសន្ទូចមកលើផ្ទះប្រជាពលរដ្ឋ របស់ក្រុមហ៊ុន The park city នៅប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ ករណី រលំដងសន្ទូចមកលើផ្ទះប្រជាពលរដ្ឋ របស់ក្រុមហ៊ុន The park city បណ្តាលឲ្យមានអ្នកស្លាប់០៥នាក់ និង អ្នករងរបួសធ្ងន់ស្រាលចំនួន០៥នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី ក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិគីឡូមែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងហេតុការណ៍នេះផងដែរមានវត្តមានលោកអ៊ុំ រាត្រី អភិបាលខេត្ត និង ក្រុងប៉ោយប៉ែត រួមនឹងសមត្ថកិច្ចគ្រប់ស្ថាប័ន បានចុះមកពិនិត្យ និងជួយដល់អ្នករងរបួស ដឹកយកទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។ ចំណែកសពត្រូវបានយកទៅតម្កល់នៅវត្តម៉ុងចិន រង់ចាំសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya