ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ជនជាតិចិនជិត ២៩នាក់ ពាក់ព័ន្ធការចាប់ជំរិត និងរំដោះជនរងគ្រោះ ៣នាក់ នៅភ្នំពេញ

ឃាត់ជនជាតិចិនជិត ២៩នាក់ ពាក់ព័ន្ធការចាប់ជំរិត និងរំដោះជនរងគ្រោះ ៣នាក់ នៅភ្នំពេញ

(ភ្នំពេញ)៖  ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារមួយមានឈ្មោះ «កណ្តាលសួនច្បារ» ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចាប់ខ្លួនជនជាតិចិនជិត ២៩នាក់ បន្ទាប់ពីពួកគេជាប់សង្ស័យធ្វើសកម្មភាព ចាប់ជំរិតយកប្រាក់ពីជនជាតិចិនដូចគ្នា។

ប្រតិបត្តិការនេះ មានការណែនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ប្រតិបត្តិការនេះ ដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង។

ឃាត់ខ្លួនជនជាតិចិន ២៩នាក់ ស្រី០៣នាក់។ ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា។ កម្លាំងសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ៣នាក់។

សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya