ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ​ករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ​ករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ​ ៖​  នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០​ នៅចំណុច ផ្លូវលំ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ។

ជនសង្ស័យមានឈ្មោះ លឺមសូនីសាភេទ ប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រទះឃើញជនសង្ស័យឈ្មោះ លឹមសូនីសា កំពុងឈរជិតម៉ូតូក៏ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់ធំល្មម (សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់ធំល្មម ។

​ ជនសង្ស័យ ឈ្មោះ លឹមសូនីសា ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya