ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » នេះជាការបកស្រាយបំភ្លឺរបស់ម្ចាស់ហាង ក្រោយសារព័ត៌មានចុះផ្សាយ….. នៅភ្នំពេញ

នេះជាការបកស្រាយបំភ្លឺរបស់ម្ចាស់ហាង ក្រោយសារព័ត៌មានចុះផ្សាយ….. នៅភ្នំពេញ

ភ្នំពេញ ៖ រឿងលោកផ្កាយមួយ នឹងម្ចាស់ហាង វិមានព្រិលយប់មិញ ដែលសារព័ត៌មានចុះផ្សាយថា មានការលេបខាយពាក្យសម្ដី ក្រោយមកក៏មានការផ្អើលថាមានការដកកាំភ្លើង ខ្លីគំរាមបាញ់ប្រហារនោះឥឡូវម្ចាស់ហាងបានចេញមុខសុំបំភ្លឺការពិតហើយ… ។

នេះជាការបកស្រាយបំភ្លឺរបស់ម្ចាស់ហាងក្រោយសារព័ត៌មានចុះផ្សាយ

ម្ចាសហាង ៖ ខ្ញុំមិនមែនគាត់(លោកផ្កាយមួយ) សុំស្នេហ៍ហើយក៏មិនបានរកបាញ់នាងខ្ញុំអីដែរ គាត់ជាបងប្រុសដែលស្គាល់គ្នា ហើយមានរឿងនៅហាងនាងខ្ញុំ  នាងខ្ញុំគ្រាន់តែចូលមកបំភ្លឺទេ​សុំអង្វរអស់លោកសារព័ត៍មានទាំងឡាយអើយ ​រឿងខ្លះអាចចុះទៅធ្វើអោយគេមានរឿង​ឬអស់លោកសប្បាយចិត្តណាស់ ឃើញខ្មែរដូចគ្នាឈ្លោះគ្នា? ធ្វើជាអ្នកសារព័ត៏មាន ត្រូវដឹងរឿងអោយច្បាស់សិន មិនមែនចេះតែចុះទេ ធ្វើ​អោយខូចឈ្មោះនាងខ្ញុំ​អស់ ! នាងខ្ញុំសុំបញ្ជាក់គាត់មិនបានសុំស្នេហ៍នាងខ្ញុំ ហើយក៏អត់បានញ៉ែនាងខ្ញុំអីដែរ ​ហើយក៏មិនបានរកបាញ់អីដែរ សុំកុំយករូបនាងខ្ញុំផុសតទៀត។ អស់លោកសារព័ត៌មានកុំដោយសារប្រយោជន៍របស់ខ្លួនរួចបំផ្លាញអ្នកដទៃ ។

សូមបញ្ជាក់ថា  រឿងហេតុនេះកើតឡើងកាលពីវេលាម៉ោង១នឹង៣០ឈានចូលថ្ងៃ ទី១២ខែសីហាឆ្នាំ២០២០ក្នុងហាងផឹកស៊ីមួយកន្លែង ដែលមានយីហោរថាវិមានព្រិល ដែលស្ថិតនៅផ្លូវ១៦៣សង្កាត់ទួលទំពូង១ខណ្ឌចំការមន រាជធានី ភ្នំពេញ។

សូមបង បងសារព័ត៌មានជួយកែរតម្រូវព័ត៌មាននេះអោយបានត្រឹមត្រូវជូន ម្ចាស់ហាងខាងលើវិញផង៕ សូមអគុណ

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya