ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចបញ្ជូន​ចិន​៤​នាក់ ​ទៅ​សាលាដំបូង​ខេត្ត​ ករណីដាក់​ថ្នាំ​សណ្ដំ​បោក​យកប្រាក់​ ជាង​៦​ម៉ឺន​ដុល្លារ នៅព្រះសីហនុ ​

សមត្ថកិច្ចបញ្ជូន​ចិន​៤​នាក់ ​ទៅ​សាលាដំបូង​ខេត្ត​ ករណីដាក់​ថ្នាំ​សណ្ដំ​បោក​យកប្រាក់​ ជាង​៦​ម៉ឺន​ដុល្លារ នៅព្រះសីហនុ ​

ព្រះសីហនុៈ​  ជន​ស​ង្ស័​យ​ជា​ជន​ជាតិចិនចំនួន​បួន​នាក់ ដែល​ពាក់ព័ន្ធ​សំណុំរឿង​ដាក់​ថ្នាំ​សណ្ដំ​ក្នុង​ស្រា​បៀរ ដើម្បី​បន្លំ​បោក​លុយ​ជនជាតិ​ចិន​ដូចគ្នា ជាង​៦​ម៉ឺន​ដុល្លារប្រព្រឹត្ត​នៅ​ហាង​បាយ ជប៉ុន សណ្ឋាគារ​ឃ្វី​ន​កូ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នោះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១១​ខែសីហា​បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៩​ខែសីហា​។​
ក្រោយ​ទទួល​ពាក្យបណ្ដឹង​កម្លាំង​ជំនាញ​បាន​បើក​ការស្រាវជ្រាវ និង​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​បួន​នាក់ នៅ​យប់​ថ្ងៃទី​៩ ខែសីហា​។ ជនសង្ស័យ បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ​ផឹក រួច​បំភ័ន្ត​ឲ្យ​ជនរងគ្រោះ​វេរ​លុយ​តាម​វី​ឆា​តទៅ​គណនី​ជនសង្ស័យ​នូវ​ប្រាក់​ចំនួន ៦៤.៨៩០​ដុល្លារ​។​

ជនរងគ្រោះ​ឈ្មោះ Lie Hua Sen ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​អ្នកម៉ៅការ​សាងសង់ ស្នាក់នៅ​ផ្ទះជួល​ជិត​ឧតុនិយម សង្កាត់​៣ ក្រុងព្រះសីហនុ​។
​ចំណែក​ជនសង្ស័យ ទី​១.​ឈ្មោះ Wang Bin អាយុ​៣០​ឆ្នាំ​, ទី​២.​ឈ្មោះ Li Zhi Shun អាយុ​២១​ឆ្នាំ​, ទី​៣.​ឈ្មោះ Zhou Wei You អាយុ​៤៤​ឆ្នាំ និង​ទី​៤.​ឈ្មោះ Pei Quay អាយុ​២៣​ឆ្នាំ​៕​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya