ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​២​នាក់​លួច​កាបូប នៅ​ទឹកដី​ថៃ ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន ​

ស្ត្រី​២​នាក់​លួច​កាបូប នៅ​ទឹកដី​ថៃ ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន ​

បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ផ្សារ​ថៃ​ភូមិ​បា​ឡែ​ម ឃុំ​និមិត្ត ស្រុក​ពង់​ណាំ​រ៉ង ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃឡង់ ហើយ​បញ្ជូន​ឲ្យ​នគរបាល​កម្ពុជា​ចាត់ការ​តាមផ្លូវ​ច្បាប់​។
​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កំរៀង​កសាង​សំណុំរឿង​ពីបទ​លួច បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។​
​លោក ស្រី វុ​ឌ្ឍី អធិការ រង​ស្រុក​កំរៀង បានអោយដឹងថា ស្ត្រី​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ផ្លា ហ៊ីង អាយុ​១៦​ឆ្នាំ (​មាន​ប្តី​និង​កូន​ម្នាក់​)​និង ឈ្មោះ រ៉​យ មុំ អាយុ​៣២​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ម្តុំ​ខាងកើត​ក្លិប​ជ័យជំនះ ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​កាបូប​ដាក់​លុយ ២ ទូរស័ព្ទដៃ ២​គ្រឿង​(​ម៉ាក​ណូគា​១​គ្រឿង​និង​ម៉ាក​សាំ​ស៊ុ​ង​កាឡាក់ស៊ី​ណូ​ត​២​មួយគ្រឿង​)​ប្រាក់​ថៃ​ចំនួន​១៩៥០​បាត​, ប្រាក់​ដុល្លារ​ចំនួន​១០​ដុល្លារ​និង​ប្រាក់​ខ្មែរ​២៩៥.០០០​រៀល ។​
​ស្ត្រី សង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ពួកខ្លួន​បានមក​ធ្វើ​សកម្មភាព​លួច​ជាច្រើន​ខែ​មកហើយ ដោយ​លួច​ក្នុង​១​ថ្ងៃ​៤​ដង តែ​លើកចុងក្រោយ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya