ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ថា ការជួបគ្នាលើកនេះ ពិតជាអាចដោះស្រាយបាន ដោយសារ តែគណបក្ស ទាំងពីរជាខ្មែរដូចគ្នា ហើយពិតជាលើកយកបញ្ហា ដែលខ្មែរជួបប្រទះ មកដោះស្រាយដើម្បីបញ្ចប់ជំលោះ ក្រោយការ បោះឆ្នោត។
លោកបានបញ្ជាក់ថា “បើយើងគិតមែនទែនទៅ នៅកម្ពុជាយើងនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនមែនជាសត្រូវគ្នាទេ គឺយើងខ្មែរដូចគ្នា ហើយខ្ញុំនៅតែជឿថា ថ្នាក់ដឹកនាំគណបក្សទាំងពីរ អាចអង្គុយជជែកគ្នាបាន រក ដំណោះស្រាយជូនប្រជាពលរដ្ឋ ព្រោះលោកមានភារកិច្ចដូចគ្នាបម្រើប្រជាពលរដ្ឋ ចឹងបានជាខ្ញុំមានគំនិតថា បញ្ហាហ្នឹងអាច ដោះស្រាយគ្នាបាន”។
លោកបន្តថា ចំពោះទីតាំងនៃការជួបគ្នានោះ មិនទាន់បានកំណត់ឲ្យច្បាស់លាស់នៅឡើយទេ ព្រោះបើតាមលោក គណបក្ស ប្រជាជនកម្ពុជាចង់ យកទីតាំងរដ្ឋសភាសម្រាប់ការជួបគ្នា ប៉ុន្តែត្រូវបានគណបក្សសង្គ្រោះជាតិលើកឡើងថា រដ្ឋសភាជាកន្លែង ប្រមូលផ្តុំទៅ សមាជិកគណបក្សប្រជាជនច្រើន មិនសមស្របក្នុងការជួបពិភាក្សា។ ប៉ុន្តែលោកបានឲ្យថា រដ្ឋសភាមិនមែនជា កន្លែងផ្តាច់មុខរប ស់គណបក្សប្រជាជនកម្ពុជាទេ។
សូមបញ្ជាក់ថា តាមការគ្រោងទុកជំនួបចរចាជាថ្មីនិយាយពី កំណែទម្រង់បោះឆ្នោត មានសមាសភាពចូលរួមពិភាក្សាម្ខាង ៦នាក់ ក្នុងនោះភាគីខាងគណបក្សប្រជាជនកម្ពុជា មានឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែន បញ្ញា និងលោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។ រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោក អេង ឆៃអ៊ាង និងលោក ម៉ៅ មុន្នីវណ្ណ និង លោក ហូរ វ៉ាន់៕