ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅពោធិ៍សាត់

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតឧបករណ៍ និងសម្ភារមួយចំនួន ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។  ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងម៉ោង៩ និង៣៤នាទី ព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

លទ្ធផល ៖ កំលាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ សឿន ណាហ្វី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអ៊ិស្លាម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ ថ្នាំពណ៌ក្រហម និងពណ៌ស្លែសង្ស័យគ្រឿងញៀនចំនួន ២កញ្ចប់ ស្ទើរនឹងចំនួន ២៣គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ក្រដាសអាលុយមីញ៉ូមចំនួន ១ដុំ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន ៣គ្រឿង ដាវសាមូរ៉ៃចំនួន ១ ម៉ូតូចំនួន ១គ្រឿង និងសម្ភារផ្សេងៗផងដែរ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya