ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » រថយន្តម៉ាកហ្វរន័រមួយគ្រឿង បើកបររេចង្កូតទៅបុករះរថយន្ត ១គ្រឿង និងម៉ូតូ ២ គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ នៅភ្នំពេញ

រថយន្តម៉ាកហ្វរន័រមួយគ្រឿង បើកបររេចង្កូតទៅបុករះរថយន្ត ១គ្រឿង និងម៉ូតូ ២ គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ នៅភ្នំពេញ

ភ្នំពេញ:  កាលពី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ អែ ៨ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៊។

 

នៅមុនកើតហេតុ គេឃើញរថយន្តហ្វរន័រ ធ្វើដំណើរតាមដងផ្លូវ អែ៨ ធ្វើដំណើរពីលិចទៅកើត ខណ:ដែលរថយន្តលុចស៊ីស និងម៉ូតូ ២ គ្រឿងទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវអែ ៨ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តហ្វរន័រ បានរេចង្កូតមកខាងឆ្វេងដៃ បុករះរថយន្តរងគ្រោះ និងម៉ូតូខាងលើតែម្ដង បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

 

រថយន្តបង្កហ្វរន័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-7263 បានរងការខូចខាត បែកចង្កៀងមុខ ផ្នែកខាងឆ្វេង ចំណែកអ្នកបើក មិនស្គាល់អត្តសញ្ញាណឡើយ។ ដោយទ្បែករថយន្តរងគ្រោះ ម៉ាកលុចស៊ីស IS250 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-8882 ខូចខាតមុខក្រោយផ្នែកខាងឆ្វេង។ រីឯម៉ូតូរងគ្រោះ ២ គ្រឿង៖ ទី១ម៉ាកសេ125 ស៊េរីឆ្នាំ 2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1E-4688 អ្នកបើករងរបួសស្រាល និងទី២ម៉ាកសេ125 ស៊េរីឆ្នាំ 2019 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FK-9268 អ្នកបើករបួសធ្ងន់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya