ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់អង្គុយស្រែកទ្រហោយំ ខណៈពេលដឹងខ្លួនថា ត្រូវចោរដាក់ថ្នាំសណ្ដំ យកខ្សែក ចិញ្ជៀន ទូរស័ព្ទ និងលុយមួយចំនួនយកទៅបាត់ នៅភ្នំពេញ

ស្ត្រីម្នាក់អង្គុយស្រែកទ្រហោយំ ខណៈពេលដឹងខ្លួនថា ត្រូវចោរដាក់ថ្នាំសណ្ដំ យកខ្សែក ចិញ្ជៀន ទូរស័ព្ទ និងលុយមួយចំនួនយកទៅបាត់ នៅភ្នំពេញ

ភ្នំពេញ៖  ហេតុ​ការណ៍​នេះ បានបង្ករឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅមុ ខផ្សារ សែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បើតាមការរៀបរាប់ ទាំងទឹកភ្នែករលីងរលោង ពីស្ត្រីរងគ្រោះ ឈ្មោះ សេង ហ៊ន អាយុ៤២​ឆ្នាំ ស្នាក់នៅម្តុំផ្សារដីថ្មី បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ គាត់បានដើរចេញ ពីបន្ទប់​ជួល បំរុងទៅចូលធ្វើការ នៅរោងចក្រ។ ខណៈពេលកំពុងតែដើរ ស្រាប់តែមានជនសង្ស័យ មកទះស្មារបស់គាត់ នៅផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ​៣ រួចដឹកគាត់តាមម៉ូតូ ឆ្ពោះមកផ្សារសែនមេត្រី រួចជនសង្ស័យ ក៏បានដោះយកចិញ្ជៀន ខ្សែ ក និងទូរស័ព្ទ រួមនឹងលុយកាក់ មួយចំនួន យកទៅបាត់តែម្តង។

បន្ទាប់ពីស្ត្រីរងគ្រោះ បានដឹងខ្លួនថា ខ្លួនត្រូវចោរ ដាក់ថ្នាំសណ្ដំ ដោះយកចិញ្ជៀន ខ្សែ ក និងទូរស័ព្ទ រួមនឹងលុយកាក់ អស់ពីខ្លួន ក៏ស្រែកទ្រហោយំ ផ្អើលអ្នកដំណើរ និងប្រជាពលរដ្ឋ នៅក្បែរនោះ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya