ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់

ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់

ខេត្តកំពង់ធំ៖  លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់។ នេះបើយោងតាមពាក្យបណ្តឹង របស់ពីមន្ត្រីនគរបាលនារី នៃស្នងការដ្ឋាននគរបាលខេត្ត ជាជនរងគ្រោះ បានប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវបែកធ្លាយ។

នៅក្នុងពាក្យបណ្តឹងពីនគរបាលនារីចំនួន ៤រូបផ្តិតមេដៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា នាងខ្ញុំជាមន្ត្រីនតរបាលនារីនៃស្នងការដ្ឋាន ខេត្តកំពង់ធំ (ជនរងគ្រោះ) សូមគោរពរាយការណ៍ និងសូមសម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំជាជនរងគ្រោះ ដោយសារការប្រព្រឹត្តអំពើពុំគប្បីមកលើ នាងខ្ញុំជាស្ត្រីមានភាពទន់ខ្សោយ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនគបាលខេត្ត កំពង់ធំ ។

ពាក្យបណ្តឹងនេះបានបន្តថា នៅអំឡុងថ្ងៃឆ្នាំ ២០១៨-២០១៩ នេះពួកនាងខ្ញុំមួយចំនួនត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅពួកនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ដោយយល់ឃើញថាគាត់ជាថ្នាក់ដឹកនាំ (មេកើយ) ពួកនាងខ្ញុំក៏បានទៅជួបគាត់ម្នាក់ម្តងៗ តាមការណាត់របស់ គាត់ ។ ពេលចូលដល់ក្នុងបន្ទប់តែពីរនាក់ លោកស្នងការ ក៏បានសួរនាំថា “ពាក់ស័ក្តិប៉ុន្មាន? ហើយ មុខតំណែងជា អ្វីសព្វថ្ងៃ? ហើយចង់បានមុខតំណែង ឬឡើងស័ក្តិអត់? បើចង់បានចាំបងជួយព្រោះបងជាស្នងការ ជាប្រធាន អង្គភាពចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូនព្រមស្រលាញ់បង ម្យ៉ាងទៀតបើអូនព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ” ពេលឮពាក្យសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថាគាត់ ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេ ហើយនគរបាល ជានារី ខ្លះមានទាំងប្ដី ទាំងកូនទៀតផង ។

ក្នុងពាក្យបណ្តឹងជនរងគ្រោះបន្តថា ក្រៅពីប្រើពាក្យសម្ដីលួងលោម បុគ្គលនេះក៏បានចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ទោះបី ពេលខ្លះពួកនាងខ្ញុំខំរើបម្រះ ឬចង់ស្រែកប្រាប់គេឯងក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់បានប្រព្រឹត្តនោះឲ្យអ្នកណាដឹងទេ បើហ៊ាន គឺមានបញ្ហាហើយ ។ ទោះបី ដឹងថាបុគ្គលនេះ តែងតែប្រព្រឹត្តបែបនេះមកលើរូបកាយ និងផ្លូវភេទពួកនាងខ្ញុំយ៉ាងណាក៏មិនហ៊ានប្រាប់គេឯង ដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនាងខ្ញុំជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាច រឿងនេះដឹងដល់ប្ដី អាចប្រឈមនឹងការលែងលះគ្នាធ្វើឲ្យបែកបាក់គ្រួសារ ។ ពេលខ្លះពួកនាងខ្ញុំត្រូវយកឯកសារ ឆ្លងយោបល់តាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយមិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់ តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យយើងខ្ញុំទៅបកស្រាយទើបគាត់ព្រម ។ ក្រៅពីស្នាប អង្អែលសុដន់ ឬកេរ្តិ៍ភេទ នាងខ្ញុំដែលជាជនរងគ្រោះ បុគ្គលនេះក៏បានបង្ខំឲ្យនាងខ្ញុំលេងប្រដាប់ភេទគាត់រហូតដល់ ចេញទឹកកាម ទើបគាត់ព្រមឲ្យចេញពីបន្ទប់របស់គាត់ ។ នគរបាលជានារី ដែលចូលទៅជួបគាត់មួយចំនួនគឺជួប នឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារី ខ្លះ ជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារដោយសារការប្រព្រឹត្តអំពើ ដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី ។ កន្លងមកពួកនាងខ្ញុំក៏បានទៅបំភ្លឺនៅនាយក ដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ ផ្ទុយទៅវិញបុគ្គលនេះកាន់តែគាបសង្កត់មើលងាយមើល ថោកមកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាមមិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម ។ មកដល់ពេលនេះពួក នាងខ្ញុំគ្មានផ្លូវណាដើម្បីជ្រើសរើស ក្រៅពីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ដែលជាឪពុកម្តាយ ជួយរកយុត្តិធម៌ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយ ហើយមានអំណាចតាបសង្កត់មកលើ កូនចៅដែលទន់ខ្សោយ ។

ក្រៅពីប្រព្រឹត្តអំពើថោកទាបដែលសង្គមស្អប់ខ្ពើម នូវពាក្យ “ត្រីឆ្ការស៊ីកូនឯង ” បុគ្គល អ៊ុក កុសល នេះ ដឹកនាំបង្កើតបក្ខពួក ខ្សែស្រឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នង ការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ ។

ជាថ្មីម្តងទៀត នាងខ្ញុំជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់ សម្តេច ក្រឡារហាម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែក មានតែ សម្តេច និងលោកស្រី ដែលជាឪពុកម្តាយជួយថែរក្សាការពារ និងផ្តល់យុត្តិធម៌ឲ្យកូនចៅក្រោមឱវាទផង និងសូម សម្តេច មេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួន ដូច្នេះ ដើម្បីជាគំរូដល់អ្នកដឹកនាំដទៃទៀតកុំឲ្យយកគំរូតាម។
សូមបញ្ជាក់ថា ចំពោះករណីខាងលើ លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ ធ្លាប់អង្គភាព «នគរដ្រេហ្គន» ថា៖ រឿងនេះលោកមិនប្រព្រឹត្តទេ អាចជាការបង្ខូចដល់កេរ្តិ៍ឈ្មោះលោក ។

សូមរំឮកថា លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមាននិងដាក់វិន័យផងដែរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ យោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ក្នុងនោះសម្តេចសម្រេច ។
ប្រការ ១ ត្រូវបានអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
មូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។
ប្រការ ២ សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ ១ ត្រូវកែប្រែនូវកំហុសឆ្គង និងរបៀបរបបការងារដឹកនាំឱ្យ បានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya