ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចស្រុកស្វាយជ្រំម្នាក់ ចាប់រំលោភបំពានមកលើក្មេងស្រី មិនបានសំរេច ទើបបែកធ្លាយ! នៅស្វាយរៀង​  ||     ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » មនុស្សស្លាប់០២នាក់ និងរងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅមណ្ឌលគិរី

មនុស្សស្លាប់០២នាក់ និងរងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់០២នាក់ និងរងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅលើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះរួមមាន ៖ ១, ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់) និង២, ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ ២០ឆ្នាំ(ស្លាប់) (អ្នកទាំងពីនាក់ខាងលើរស់នៅភូមិ ពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល) ។ សមត្ថកិច្ចបន្តថា៖ ចំណែកឯអ្នករងរបួសរួមមាន ៖
១-ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
២-ឈ្មោះ គយ ធឺន ភេទស្រី អាយុ ៥៤ ជនជាតិខ្មែរ មុខរបរកសិករ ។
៣-ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ ជនជាតិខ្មែរ មុខរបរកសិករ ។
៤-ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ធ្ងន់) ។
៥-ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ជនជាតិខ្មែរមុខរបរកសិករ (ធ្ងន់) ។ ៦-ឈ្មោះ ភូគ ធី អាយុ ៥៨ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) (ជនរងគ្រោះទាំង០៧នាក់ ខាងលើរស់នៅ ភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល) ។
៧-ឈ្មោះ សៀង សុ ភា ភេទប្រុស អាយុ ៣៧ ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) ។
៨-អ្នកបើកបរបានរត់គិចខ្លួនបាត់ក្រោយពេលកើតហេតុ ។ រថយន្តម៉ាក់ហ៊ីយ៉ុនដាយ ពាក់ផ្លាកលេខភ្នំពេញ 3A – 1631 ពណ៌ស។
ជនរងគ្រោះ ត្រូវបានរថយន្តមណ្ឌលសុខភាពអូរអាមបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញា ។ ដោយឡែកសពជនរងគ្រោះកំពុងចាត់ចែងប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya