ខេត្តបន្ទាយមានជ័យ៖កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភ ឆ្នាំ២០១៤ កម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបូរីចំនួន៤នាក់បានចុះបង្ក្រាប
បទល្មើសលួចឆក់ត្រីខុសច្បាប់ នៅត្រង់ ចំណុចបឹងខាង
លិច ភូមិប្រឡាយក្តាន់ ឃុំ បត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់
ឲ្យនៅថ្ងៃទី២៥ ខែកុម្ភៈ នេះថាចុះបង្ក្រាបអ្នកលួចឆក់ត្រីខុសច្បាប់នេះ គឺ
យោងតាមបញ្ជា លោកឱ បូរិនមេបញ្ជាការខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការបន្តថាក្រោយពីបានទទួលព័ត៌មានពីពលរដ្ឋរស់នៅភូមិឃុំខាងលើនេះថាមានការលួចឆក់ត្រីខុសច្បាប់យ៉ាងអនាធិបតេយ្យ ទាំងថ្ងៃ
ទាំងយប់ លោកក៏បានបញ្ជាកម្លាំងឲ្យទៅចុះប្រតិបត្តិការបង្ក្រាបភ្លាមៗតែម្តង។
ជាលទ្ឋផល ប្រតិបត្តិការបង្ក្រាបនេះគឺបានសម្រេច និងប្រមូលបានដូចជាឧបករណ៍ ដែលបន្សល់ទុកមានម៉ូតូ c 100 សេរីចាស់ ពណ៌ព្រីងទុំ គ្មានស្លាកលេខ អាគុយ 02 គ្រឿងម៉ូទ័រឆក់ 02 គ្រឿងដងឆក់ធ្វើពីឫស្សី 02 គូរ ការ៉ុងសំរាប់ដាក់ត្រី
ចំនួន 03 និងត្រីចំនួន 08 គីឡូក្រាម ចំណែកឯ ជនសង្ស័យបានឃើញ
កម្លាំងជំនាញចុះទៅ ដល់ ក៏រត់គេចខ្លួនបាត់ ស្រមោលតែម្តង។
លោកមេបញ្ជាការបានបញ្ជាក់ថា ឧបករណ៍ដែលបានប្រមូលបានគឺ យក
ទៅរក្សាទុកនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ទោះបីជាឃាត់ខ្លួនជនសង្ស័យ មិនបានក៏ដោយ តែកម្លាំងអាវុធហត្ថ និងខិតខំ ស្រាវជ្រាវ រកមុខសញ្ញា ជនសង្ស័យ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ។ដោយ ខៀវ បូរី