ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្រវឹងធ្លាក់ភ្នែក​តណ្ហា​ពុះ​ក​ញ្ច្រោ​ល​ទ្រាំ​មិនបាន​ចាប់​នាង​រំលោភ​ សមត្ថកិច្ច​ឃាត់ខ្លួន

ស្រវឹងធ្លាក់ភ្នែក​តណ្ហា​ពុះ​ក​ញ្ច្រោ​ល​ទ្រាំ​មិនបាន​ចាប់​នាង​រំលោភ​ សមត្ថកិច្ច​ឃាត់ខ្លួន

បាត់ដំបង​៖​បុរស​ម្នាក់​នាំ​ស្ត្រី​ផឹកស៊ី​ស្រវឹង​ពេល​តណ្ហា​ពុះកញ្ជ្រោល​យក​នាង​ចូល​បន្ទប់​ចាប់រំលោភ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៤​ចាត់ការ​តាម​និតិ​វិធី​។​បុរស​សង្ស័យ​ត្រូវ​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៤​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​។​
​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែកុម្ភៈ​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​កៀន​កេស​១​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។    តាម​ការ​ឲ្យ​ដឹង​ពី  លោក​ខៀវ​ប៉ា​រ៉ា​ឌី​នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ដឹងថា​បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​តាន់ សារ៉ាត់​អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់​មាន់​បោច​(​មាន់​ស្លាប់​)​មាន​ប្រពន្ធ​ជិត​គ្រប់​ខែ​និង​កូន​២​នាក់​មាន​ទីលំនៅ​ភូមិ​ថ្មគោល​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល ។​
​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ភឿង​ប៉ា​រី​អាយុ​៣២​ឆ្នាំ​មុខរបរ​ម៉ូយ​លក់​មាន់​បន្ត​ពី​ជនសង្ស័យ​និង​រស់នៅ​ភូមិ​កៀន​កេស​២​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​ស្ត្រី​រងគ្រោះ​ឈ្មោះ​ភឿង​ប៉ា​រី​បានអោយដឹងថា​ពេល​ផឹកស៊ី​ឈ្មោះ​រ៉ាត់​បាន​ចាប់ទាញ​ដៃ​ខ្លួន​អោយ​អង្គុយ​លើ​ភ្លៅ​និង​អោប​ពេលនោះ​ខ្លួន​ខ្មាស់​គេ​ណាស់​ហើយក៏​រើ​បំរាស់់​ចំណែក​ឈ្មោះ​រ៉ាត់​បាន​ដេញ​ឈ្មោះ​វ៉ា​នាង​ចេញ​អោយ​ឆ្ងាយ​ហើយ​បន្ត​ចាប់​ឱប​ខ្លួន​ម្តងទៀត​និង​ចាប់​សំរាត​រួច​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង​។​
​ជនសង្ស័យ​បាន​សារភាពថា​កាលពី​រសៀល​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៤​ខ្លួន​មាន​គ្នា​ចំនួន​បីនាក់​បាននាំគ្នា​ផឹកស៊ី​នៅផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់​ជាមួយ​នារី​ឈ្មោះ​ភឿង ប៉ា​រី ហើយ​ផឹក​អស់​ស្រា​បៀរ​លី​អូ​ជាង​កន្លះ​កេស​ដោយ​ម្នាក់ៗ​មាន​សភាព​ស្រវឹង​ស្រឿងៗ​ហើយ​ពេលនោះ​ស្រី្ត​ឈ្មោះ​ប៉ា​រី​ដែលជា​ម៉ូយ​ទិញ​មាន់​បានមក​អង្គុយ​លើ​ភ្លៅ​និង​ស្ទាបអង្អែល​ខ្លួន​ធ្វើ​ឲ្យ​គេ​មាន​អារ​ម្ម​ណ៏​ពុះ ក​ញ្ច្រោ​ល​ទ្រាំ​មិនបាន ក៏​សុំ​នាង​រួមរ​ក្ស័ តែម្តងទៅ ជនសង្ស័យ​បន្តថា សូម្បីតែ​ព្រះ​ក៏​ទ្រាំ​មិនបាន​ដែរ បើ​កុង​ទ័​រ​ឡើងដល់​១៦០​ទៅហើយ​៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya