ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ថៅកែ សុង ចាក់ដី​លុប​សមុទ្រ​ដោយ​ខុសច្បាប់​ប្រើ​ឈ្មោះ​អ្នកធំ​ ​

ថៅកែ សុង ចាក់ដី​លុប​សមុទ្រ​ដោយ​ខុសច្បាប់​ប្រើ​ឈ្មោះ​អ្នកធំ​ ​

ព្រះសីហនុ​៖ តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា អ្នក​បំពាន​ច្បាប់​ប្រទេស​នោះ​ឈ្មោះ សុង ជា​អនុប្រធាន​សន្តិសុខ រោងចក្រ​តែម្តង ហើយ​ពួកគេ​បាន​យក​បំពង់​លូ​មក​បោះ​ក្នុង​សមុទ្រ និង​លាយ​បេតុង​បោះ​ជា​បង្គោល​រៀប ខឿន​ជា​របង​កម្ពស់ ៤​ម៉ែត្រ ដែលមាន​ទទឹង​ក្បាលដី​ប្រវែង ៣៧​ម៉ែត្រ និង​លយ​ចូលទៅក្នុង​សមុទ្រ​ចម្ងាយ​ជាង ៥០​ម៉ែត្រ ។​
​ឆ្នេរសមុទ្រ​នៅ​តំបន់​រោងចក្រ​ប្រេងកាត ឋិត​ក្នុងភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះ សីហនុ កំពុង​រង​នូវ​ហានិភ័យ​លើ​ដែនសមុទ្រ​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​អ្នកមាន​លុយ​យក ឈ្មោះ​អ្នកធំ​ជាស​ម្តេច​ទៅប្រើ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ប្រទេស ជាតិ​តាមរយៈ​ការចាក់ដី​លុប​សមុទ្រ គំរាម​ក្រុម​អាជ្ញាធរខេត្ត​ព្រះសីហនុ មិនឱ្យ​ហ៊ាន​ប៉ះពាល់​ជាមួយ​ឈ្មួញ​នោះទេ ។​
​ក្រុម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ពួក​អ្នកចាក់ដី​លុប​សមុទ្រ​បាន​យកឈ្មោះ​អ្នកធំ​មិនដឹង​ជា សម្តេច​មួយ ណា​នៅ​ភ្នំពេញ គំរាម​អាជ្ញាធរ​ដែនដី ក៏ដូចជា សមត្ថកិច្ច​ជំនាញ​ដើម្បី​ប្រព្រឹត្ត​អំពើ​មិន​គប្បី​របស់ខ្លួន ។​
​ទោះជា​យ៉ាងណា​ក៏​ក្រុម​អាជ្ញាធរ​ដែនដី​បាន​អះអាងថា គេ​បាន​ស្នើឱ្យ​ក្រុម​អ្នកប្រព្រឹត្ត​ល្មើស​ទាំងនោះ ផ្អាក សកម្មភាព​បណ្តោះអាសន្ន​ហើយ ។ ប៉ុន្តែ​បើតាម​ការសង្កេត​របស់​ប្រភព​អះអាងថា សកម្មភាព​ចាក់ដី​លុប សមុទ្រ នៅតែ​បន្ត​កើតមាន​ជាធម្មតា​រហូតដល់​ថ្ងៃនេះ ។ ហើយ​ដែល​គេ​ពុំ​ដឹងថា ក្រុម​អាជ្ញាធរខេត្ត​ព្រះសីហនុ​ជា​អ្នក​បណ្តែត បណ្តោយ ឬក៏​មិន ហ៊ាន​ក្អក​ជាមួយ​ក្រុម​អ្នកចាក់ដី​លុប​សមុទ្រ​បំពាន​ច្បាប់​ជាតិ​នោះ​ពិតប្រាកដ​ឬ​យ៉ាងណាទេ ?
​ការអះអាង​របស់លោក​អភិបាលរង​ស្រុក​ស្ទឹងហាវ ឆាយ សុគន្ធ​ដា ក៏​ទទួលស្គាល់ថា មាន​គេ​ចាក់ដី​ចូលក្នុង សមុទ្រ​នោះ​ពិតប្រាកដ​មែន ។ រីឯ​មន្ត្រីជលផល​ខេត្ត​នេះ​ក៏បាន​ទទួលស្គាល់​អំពី​សកម្មភាព​ល្មើសច្បាប់​ជាតិ​នេះ ផងដែរ ។​
​ប្រភព​និយាយថា ម្ចាស់​ដី​ដែល​ចាក់​ចូល​សមុទ្រ​បំពាន​ច្បាប់ នេះ គឺជា​ក្មួយ​សម្តេច ប៉ុន្តែ​មិនដឹង​ជាស​ម្តេច​មួយណា​ទេ ដែលជា​អ្នកចេញ​មុខ​កាង​ឱ្យ​ឈ្មួញ​ថៅកែ សុង នាំអាទិ៍ រំលោភច្បាប់​តាម​តំបន់​ឆ្មេ​រ​សមុទ្រ​នោះ ។ គេ​មិនដឹងថា តើ​សម្តី​លោក សុង ជា​ការពិត​កម្រិតណា​នោះទេ ។​
​មិន​ថា​ជាស​ម្តេច​មួយណា​ទេ គឺ​គោរមងារ​សម្តេច​ទាំងនោះ គឺជា​អ្នក​ផលិត​ច្បាប់ មិនគួរ​បណ្តោយឱ្យ​បុគ្គល នោះ យកឈ្មោះ​ទៅប្រើ​រំលោភច្បាប់​នោះទេ ! និង​ទោះ​យ៉ាងណាក៏ដោយ​ទិដ្ឋភាព​បែបនេះ ជា​គំរូ​អាក្រក់​មួយ​ដែល អាជ្ញាធរខេត្ត​ព្រះសីហនុ មិនគួរ​បណ្តែតបណ្តោយ​ឱ្យមាន​ទង្វើ​អាក្រក់​បែបនេះ​ទេ ។​
​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​និយាយ​ប្រាប់ថា នៅពេលដែល​និយាយ​ពី​ការរំលោភ​យក​ឆ្នេរសមុទ្រ និង​ព្រៃ​លិច ទឹក​គឺ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា ជំនាញ​ជលផល​តែងតែ​ឆ្លើយ​ដោះសា​ថា មិនដឹង​រហូត​ខណៈដែល​សកម្មភាព​ចាក់ដី រំលោភ យក​ឆ្នេរ​ទាំងនោះ​ធ្វើឡើង​ដោយ​ចាក់ដី​ហុយ​ទ្រលោម​ស្ទើរ​ងងឹត​មេឃ​តែ​បែរជា​ថា មើលមិនឃើញ​ទៅវិញ !
​អ្នកស្រុក​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏បាន​ធ្វើការ​ចោទប្រកាន់​ទៅ​អាជ្ញាធរ និង​ជំនាញ​ថា បើ​មិន​បើកដៃ​ឱ្យ​ក៏ គ្មាន​នរណា ហ៊ាន​បំពាន​នោះដែរ ? ប្រជាពលរដ្ឋ​សូម​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល បង្កើត​គណៈកម្មការ​ឯក​រាជ្យ មួយ​ដើម្បី​ចុះមក ត្រួតពិនិត្យ​ឆ្នេរសមុទ្រ​ខ្មែរ​ឡើងវិញ ដោយ​មិនត្រូវ​ជឿ​តាម​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម និង​អភិបាលក្រុង និង​អភិបាលខេត្ត ដែល​រាយការណ៍​បោក នោះទេ ៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya