ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កម្រិត បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារៈហាងលក់គ្រឿងសំណង់ចិនមួយកន្លែង នៅភ្នំពេញ

បុរសម្នាក់ ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កម្រិត បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារៈហាងលក់គ្រឿងសំណង់ចិនមួយកន្លែង នៅភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្សារទំនើប “ហួរយាន” និងឃ្លាំងលក់សម្ភារសំណង់មួយកន្លែងយីហោ “ភីលីថុន” ដែលមានទីតាំងស្ថិតនៅលើកំណាត់ ផ្លូវ៦០ម៉ែត្រ ខាងត្បូងច្រមុះជ្រូកក្បាលថ្នល់(ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កម្រិត បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារហាងលក់គ្រឿងសំណង់ចិនមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ ចំណែកឯបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។

ប្រធានសន្តិសុខរួមទាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាង ដើម្បីកំណត់មុខសញ្ញា ស្រាប់តែប្រធានសន្តិសុខភ្ញាក់ព្រើតព្រោះជនដែលដុតបំផ្លាញនោះ ត្រូវបានគាត់ស្គាល់យ៉ាងច្បាស់ដែលគាត់ហៅឈ្មោះថា “អាស័ក្តិ៣” ព្រោះជាអតីតកូនចៅរបស់គាត់ដែលជាសន្តិសុខយាមការដ្ឋានចិនមួយកន្លែង នៅម្ដុំផ្លូវ៦០ម៉ែត្រនោះដែរ តែដោយសារតែជននោះ ប្រើប្រាស់ថ្នាំញៀនហួសកម្រិត មិនស្ដាប់បទបញ្ជាយាមកាម និងធ្វើរឿងរ៉ាវប្លែកៗពេក ទើបលោកឈប់ឱ្យធ្វើការអស់ពេលរយៈពេលជាង១ខែមកហើយ ហើយបែរជាមកធ្វើសកម្មភាពដូច្នេះទៅវិញ ។

សមត្ថកិច្ចបានឲ្យជនជាតិចិនដែលជាម្ចាស់ហាង ឬតំណាងអ្នកបកប្រែ អាចទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យ ដែលដុតបំផ្លាញសម្ភារៈហាងកើតហេតុនោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya