ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » បុរសជាឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដោយសារខឹងចិត្តព្រោះតែប្រពន្ធសាហាយស្មន់ជាមួយអ្នកដទៃ ប្ដីឈាមក្តៅសំលាប់បុរស ២នាក់ ជាបងថ្លៃនិងប្អូនថ្លៃនឹងគ្នា នៅរតនគិរី

បុរសជាឃាតករត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដោយសារខឹងចិត្តព្រោះតែប្រពន្ធសាហាយស្មន់ជាមួយអ្នកដទៃ ប្ដីឈាមក្តៅសំលាប់បុរស ២នាក់ ជាបងថ្លៃនិងប្អូនថ្លៃនឹងគ្នា នៅរតនគិរី

រតនគិរី ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានចាប់ខ្លួនចាប់ខ្លួនឃាតករសម្លាប់មនុស្ស២នាក់ បានហើយ ព្រោះខឹងរឿងសហាយស្មន់ជាមួយប្រពន្ធខ្លួន  នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នេះ ។

ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃនិងប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាប់ មានម្នាក់ជាសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ដោយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និង ជនរងគ្រោះកំពុងដេកជាមួយគ្នា ។

ជនរងគ្រោះទី១ ឈ្មោះ បាក់ ណាន (សាហាយជាមួយប្រពន្ធជនដៃដល់) និង ទី២ ឈ្មោះ គឹម សារឿន (បងថ្លៃ ឈ្មោះ បាក់ ណាន)។

អំពើឃាតកម្មនេះ គឺ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចក្នុងក្រុមហ៊ុន ហ័ងអាន់យ៉ាឡាយចំការចេក ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។

ចម្លើយសារភាព ដោយចិត្តខឹងទ្រាំមិនបានប្រហែលម៉ោង៨យប់ ថ្ងៃកើតហេតុពេលជនរងគ្រោះ និងបងថ្លៃ កំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់កតែម្ដង។ ពេលនោះ បងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារកបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម ។ ក្រោយធ្វើសកម្មភាព ខ្លួនបានរត់ទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនដៃដល់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់បន្ដឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya