ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល ករណី គ្រោះធម្មជាតិបាក់ដើមឈើដួលរលំ សង្កត់ផ្ទះប្រជាពលរដ្ន នៅព្រះសីហនុ

មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល ករណី គ្រោះធម្មជាតិបាក់ដើមឈើដួលរលំ សង្កត់ផ្ទះប្រជាពលរដ្ន នៅព្រះសីហនុ

(ក្រុងព្រះសីហនុ)៖ នៅថ្ងៃទី២ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង ៤០នាទី  ភ្លៀងធ្លាក់រាយឡំជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង នៅចំណុចពយកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ក្រុង បណ្តាលអោយដើមឈើដួលរលំសង្កត់លើរោង ផ្ទះពលរដ្ឋ បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចបានអោយដឹងថា សម្ភារៈខូចខាតរួមមាន ផ្ទះឈើប្រក់សង្កសីចំនួន៨ខ្នងផ្ទះ
របួសមនុស្សចំនួន៣នាក់ ក្នុងនោះមាន៖
1.ជនរងគ្រោះទី ឈ្មោះ ឆាំ ចាន់រ៉ា ភេទ ស្រីអាយុ១២ ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១
សង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ
ត្រូវរបួស៥ថ្នេរ(កំពុងសំរាកនៅមន្ទីរពេទ្យចំការចេក ។
2.ជនរងគ្រោះទី២ឈ្មោះ អោម វន្នី ភេទ
ស្រី អាយុ ៣៤ ឆ្នាំ ស្នាក់នៅ ក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ ត្រូវរបួស៥ថ្នេរ កំពង់សំរាកនៅមន្ទីរពេទ្យចំការចេក ។
3.ជនរងគ្រោះទី៣ ឈ្មោះ ហេង ស្រីភា ភេទ ស្រី អាយុ៣៦ ឆ្នាំ ស្នាក់នៅ ក្រុម១
ភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ ត្រូវរបួសស្រាល ។
បន្ទាប់ពីកើតមានហេតុការណ៍នេះភ្លាមៗ កម្លាំងអធិការដ្នាននគរបាលក្រុងព្រះសីហនុបានសហការណ៍ជាមួយកម្លាំងសាលាក្រុងចុះ

អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលាផងដែរ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya