ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » សូមអគុណ ! ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមា មួយចំនួន ដែលគាត់មិនសប្បាយចិត្ត និងចូលរួមមិនគាំទ្រនូវការទប់ស្កាត់និង បង្រ្កាបបទល្មើស

សូមអគុណ ! ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមា មួយចំនួន ដែលគាត់មិនសប្បាយចិត្ត និងចូលរួមមិនគាំទ្រនូវការទប់ស្កាត់និង បង្រ្កាបបទល្មើស

មណ្ឌលគិរី ៖ សូមអគុណ ! ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមា មួយចំនួន ដែលគាត់មិនសប្បាយ ចិត្ត និងចូលរួមមិនគាំទ្រនូវការទប់ស្កាត់និង បង្រ្កាបបទល្មើស របស់ខ្ញុំ ដែលជាអភិបាលរងស្រុកកែវសីមា ជាប្រធានលេខាធិការដ្ធានគណះបញ្ជាការឯកភាពស្រុក ទទួលបន្ទុកទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗកន្លងមក ក្នុងរយៈពេលជិត ១ឆ្នាំរហូត មកដល់បច្ចុប្បន្ន ដែលក្រុមលេខាធិការដ្ធានបានបង្រ្កាប គ្រប់សកម្មភាព ក្នុងរដ្ធបាលស្រុក កែវសីមា ។
ក្នុងនាមខ្ញុំជាអ្នកអនុវត្តន៍ច្បាប់ តាមការណែនាំ និងតាមបទបញ្ជា ។
តើយើងគួរធ្វើ យ៉ាងណាចំពោះប្រជាពលរដ្ធដែលគាត់បានប្រព្រឹត្តខុសច្បាប់ ? យ៉ាងណាប្រទេសមានច្បាប់ គ្រួសារមានវិន័យ អ្នកធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

អ៊ុញនោះប្រជាពលរដ្ឋ ២៤៥ នាក់បានផ្ដិតមេដៃប្ដឹងលោកអភិបាលរងស្រុកកែវសីមា ថាគ្រាន់តែដឹកជំនៀឈើសោះចាប់បង្ក្រាបឥតប្រណី ។

ខេត្តមណ្ឌលគិរី ៖ លោកស្រីឈាង តៃស៊្រីន រស់នៅភូមិឡាប៉ាខេឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹងប្តឹងឈ្មោះលោកហឿន សុខណា ភេទប្រុស ជាអភិបាលរងស្រុកកែវសីមា យករថយន្តដេញធ្វើឃាតប្រជាពលរដ្ឋខ្លួនឯងនៅក្នុងស្រុកកែវសីមា កាលពីថ្ងៃទីខែកក្កដាឆ្នាំ ២០២០។ លោកស្រីឈៀង តៃស៊្រីន បានបន្តថា សូមសំណូមពរដល់ថ្នាក់ដឹកនាំសម្ដេចហ៊ុនសែន អភិបាលខេត្ត និងថ្នាក់ជាតិមេត្តាដកឈ្មោះលោកហឿន សុខណាចេញពីអភិបាលរងស្រុកកែវសីមាទៅ ដោយឈ្មោះហឿន សុខណាបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋក្នុងស្រុកកែវសីមា បើប្រជាពលរដ្ឋដឹកតាមម៉ូតូបន្តិចបន្តួចឬក៏តាមឡានតែងតែសំឡុតគំរាមកំហែង ។ ចុះរថយន្តសាំយុងដឹកឈើក្នុងមួយយប់ៗបួនទៅប្រាំឡានមិនដែលចាប់បានមួយណាទេ យើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា មានឈ្មោះចំនួន ២៤៥ នាក់បានផ្ដិតមេដៃគាំទ្រ ដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះលោកភឿនសុខណា។ សូមលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផងចុះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya