ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនបរទេសម្នាក់ ករណីវាយបុរសជនជាតិខ្មែរ២នាក់ ឲ្យរងរបួស ហើយយកទូរស័ព្ទ នៅភ្នំពេញ

ឃាត់ខ្លួនជនបរទេសម្នាក់ ករណីវាយបុរសជនជាតិខ្មែរ២នាក់ ឲ្យរងរបួស ហើយយកទូរស័ព្ទ នៅភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ WALKERSMITH MARLON PAUL ANTHONY អាយុ ៣៦ឆ្នាំ ជនជាតិអង់គ្លេស មានទីលំនៅនិង មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះមាន២នាក់ទី១ឈ្មោះ ឃុន សុផល អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៤២ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និង
ទី២ ឈ្មោះ ឆុង យ៉ុង អាយុ៤៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

មុនពេលកើតហេតុ ជនរងគ្រោះទី១ ឈ្មោះឃុន សុផល កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុកែងផ្លូវលេខ៥១ ក្នុងភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យជាជនជាតិអង់គ្លេស ស្បែកខ្មៅ ដើរសំដៅមករក។ ដោយមានការភ័យខ្លាចជនរងបានយកទូរស័ព្ទដាក់ចូលហោប៉ៅវិញ ហើយពេលនោះជន សង្ស័យឃើញក៏បានវាយទៅលើជនរងគ្រោះមួយដៃចំដើមទ្រូងខាងធ្វេងដួលទៅលើដី រួចហើយជនសង្ស័យបានដើរសំដៅទៅរកជនរងគ្រោះទី២ឈ្មោះ ឆុង យ៉ុន ដែលកំពុងអង្គុយលើកៅអីចុចទូរស័ព្ទមុខហាងលក់គ្រឿងសម្អាង។ពេលទៅដល់ជនសង្ស័យក៏លូកដៃយកទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះមិនព្រមឱ្យ ទើបជនសង្ស័យបានប្រើអំពើហិង្សាសង្កត់និងច្របាច់កជនរងគ្រោះរួចឆក់យកទូរស័ព្ទពីដៃ

ដើរចេញទៅ។ ឃើញដូចនេះជនរងគ្រោះបានយកកៅអីដែកបម្រុងងវាយទៅលើជនសង្ស័យតែត្រូវ

បានជនសង្ស័យធាក់និងចាប់កៅអីនោះបាន រួចយកកៅអីមកវាយទៅលើជនរងគ្រោះវិញ បណ្ដាលឲ្យបាក់ដៃខាងឆ្វេងហើយជនសង្ស័យបានរត់គេចខ្លួន ។

កម្លាំងដែលកំពុងល្បាតនៅជិតគោលដៅកើតហេតុក៏បានទៅធ្វើអន្តរាគមន៍ឈានដល់ការ

ឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាងទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO នឹងកៅអីដែកពណ៌ក្រហមមួយ។ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya