ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូជនរងគ្រោះ ដែលទុកនៅមុខបន្ទប់ជួល នៅភ្នំពេញ

ជនសង្ស័យម្នាក់ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូជនរងគ្រោះ ដែលទុកនៅមុខបន្ទប់ជួល នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ៨៨ ផ្លូវលេខ៩៥ ក្រុម១១ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឈន ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្បែរគ្នា ។ ចំណែកជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូម៉ាកZoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 (ប្រគល់ឲ្យជនរងគ្រោះវិញ)។

មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាក Zoomer -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1V-4131 នៅមុខបន្ទប់ជួល ដោយបានចាក់សោ.កត្រឹមត្រូវ រួវបានចេញទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិ ស្រាប់តែត្រឡប់មកវិញ បាត់ម៉ូតូតែម្តង ក៏ប្រញាប់ប្រាប់ម្ចាស់ផ្ទះជួលឆែកមើលកាមេរ៉ាសុវត្ថិភាព បានឃើញជនសង្ស័យលួចយកជិះចេញទៅបាត់ តែដោយសារម៉ូតូជនរងគ្រោះដាក់ GPS ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនតាមរក ក៏ឃើញម៉ូតូរបស់ខ្លួននៅមុខសណ្ឋាគារ PBC ទាល់មុខរដ្ឋសភា ឈប់នៅទីនោះ ទើបជនរងគ្រោះចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក ធ្វើការឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya