ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ឃាត់មុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ នៅកំពង់ស្ពឺ

ឃាត់មុខសញ្ញាសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់ ៖
១-ឈ្មោះ ម៉ៅ រ៉ាដែន ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។
២-ឈ្មោះ វ៉ង សំបូរ ហៅ កុយ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។
៣-ឈ្មោះ ពេជ្រ ណាសៀន ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់ (១តូច និង ១៥ធំ), ជញ្ជីងថ្លឹងគ្រឿងញៀន១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ជនសង្ស័យទាំង៣នាក់ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya