ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ ករណី​គ្រឿងញៀន​២០០​គីឡូក្រាម នៅព្រះវិហារ

បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ ករណី​គ្រឿងញៀន​២០០​គីឡូក្រាម នៅព្រះវិហារ

ព្រះវិហារ​៖​ សូមជម្រាបថា​ដោយ​អនុវត្តន៍​តាម​ការដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​,​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​,​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន និង​លោក សួស សុខ​ដា​រា ស្នងការ​នគរបាល​ខេត្តព្រះវិហារ ។​

នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២០​នេះ​ នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជូន​ជនសង្ស័យជនជាតិខ្មែរ​២​នាក់ និង​គ្រឿងញៀន​២០០​គីឡូក្រាម ទៅ​តុលាការ​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន​សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​

កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​ជំនាញ​(​ក​១)​។​ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​នាយកដ្ឋាន​ស៊ើបការណ៍​និង​បច្ចេកទេស​ដោយមាន​ការ​សម្របសម្រួល​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តព្រះវិហារ​រាជធានី​ភ្នំពេញ​និង​ខេត្តកំពង់ស្ពឺ​បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ គ្រឿងញៀន​ឆ្លង ដែន​តាម​ផ្លូវទឹក ។​

លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ភេទ​ប្រុស​និង​ចាប់យក​វត្ថុតាង​រួមមាន​៖ ​សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​២០១​កញ្ចប់​ធំ​ទម្ងន់​២០០​គីឡូក្រាម​និង​ម៉ូតូ​កង់​(​ឥណ្ឌា​)១​គ្រឿង​។​ ​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya