ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ជាប់ទោសព្រោះសត្វឆ្កែ ដោយចោទប្រកាន់បុរសម្នាក់ថា បានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប នៅពោធិ៍សាត់

ជាប់ទោសព្រោះសត្វឆ្កែ ដោយចោទប្រកាន់បុរសម្នាក់ថា បានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ រសៀលថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខកុដិក្នុង(វត្តសូភីរម្យ)ស្ថិតនៅភូមិ.ឃុំនេះ បុរស ឈ្មោះ វង្ស សុរិន  អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ បានកាន់កាំភ្លើងកែច្នៃ(ខ្យល់) មកបាញ់សម្លាប់សត្វឆ្កែ១ក្បាលដែលកំពុងដេកមុខកុដិ រួចអូសយកទៅធ្វើម្ហូបសុីនៅផ្ទះរបស់ខ្លួនបាត់ទៅ ។

សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ អនុវត្តតាមបណ្ដឹងព្រះសង្ឃមួយអង្គព្រះនាម ឡុង ឡាញ់ ព្រះជន្ម ៥៤ព្រះវស្សា បច្ចុប្បន្ន គង់នៅវត្តសូភីរម្យ ស្ថិតនៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយចោទប្រកាន់បុរសម្នាក់ថាបានបាញ់សម្លាប់ឆ្កែក្នុងវត្តយកទៅធ្វើម្ហូប។

សត្វឆ្កែ១ក្បាលដែលឈ្មោះ(វង្ស សុរិន)បាញ់សម្លាប់នោះសម្បុរខ្មៅជាឆ្កែឈ្មោល ដែលព្រះសង្ឃចិញ្ចឹមក្នុងវត្តយូរឆ្នាំមកហើយ។

ជនសង្ស័យ(វង្ស សុរិន)នេះសមត្ថកិច្ចបានរាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីនាំយកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ រៀបចំឯកសារតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya