ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ហម ម៉ុ​ត មេ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​រកស៊ី​គ្រប់កន្លែង​ ​

លោក ហម ម៉ុ​ត មេ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​រកស៊ី​គ្រប់កន្លែង​ ​

ប៉ោយប៉ែត​: លោក ហម ម៉ុ​ត មេបញ្ជាការ​ប៉េអឹម ក្រុង​ប៉ោយប៉ែត ត្រូវបាន​គេ​រាយការណ៍​ថា បាន​នឹង​កំពុង​រកស៊ី​មុខជំនាញ​គ្រប់ជំពូក​តែម្តង ក្រៅពី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ បង្ក្រាប​បទល្មើស គាត់​ឆ្លៀត​រក​បទល្មើស​សេដ្ឋកិច្ច​ខ្លួនឯង គាបសង្កត់​ជំរិត​ពួក​ឈ្មួញ​រកស៊ី​តូចតាច ពង្រាយ​មន្ត្រី​ជិត​សិ្ន​ទ្ធ​គ្រប់​ច្រក ដើម្បី​ប្រមូល​លុយ​តាំងពី​កន្លែង​លេងល្បែង​កន្ទុយលេខ​ឡើងទៅ​។
​ក្រុមអាជីវករ​មួយចំនួន​បាន​លើកឡើងថា នៅពេល​លោក ហម ម៉ុ​ត​មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ប្រភព​ចំណូល​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត ព្រោះតែ​លោក ហម ម៉ុ​ត​គឺជា​ជើង​ខ្លាំង​ដែល​ពូកែ​កាប់​ដាវ​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ច្រើន​ឆ្នាំ​មកហើយ​។ សូម​រំលឹកថា​ក្រុមអាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ធំៗ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ននេះ​មាន​ចំនួន ១២ នាក់​រួចហើយ​ដែល​បាន​បង់លុយ​ជូន​កងកម្លាំង​រាជ​អាវុធហត្ថ​របស់លោក ហម ម៉ុ​ត​គឺ​ក្នុង​ម្នាក់​បង់​ចាប់ពី​១​ម៉ឺន​ដល់​១​ម៉ឺន​៥​ពាន់​បាត​ហើយ​ក្រុមអាជីវករ​តូចតាច​ខ្លះទៀត​ក៏មាន​ជាប់​កាតព្វកិច្ច​ប្រចាំខែ​ផងដែរ​។​
​សេចក្តីរាយការណ៍​បានឱ្យដឹងថា ការងារ​សំខាន់​ទី​៣​លោក ហម ម៉ុ​ត​បាន​ចាត់តាំង​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​មួយក្រុម​ទៀត​ចុះ​ប្រមូល​លុយ​ពី​បន​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ទូទាំង  ក្រុង​ប៉ោយប៉ែត ដូចជា​ទីតាំង​ភ្នាល់​បាល់ទាត់ កត់​កន្ទុយលេខ បៀ អាប៉ោង​យូគី បញ្ជល់មាន់​ដែល​កំពុង​កើតមាន​ព្រោងព្រាត ទាំង​ក្នុង​បរិវេណ​កាស៊ីណូ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​និង​ហាង​គុយទាវ​ជាដើម​។​ក្នុង​មួយថ្ងៃៗ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អំពើ​ល្មើស​ក្នុងសង្គម​ដែល​កើតមាន​យ៉ាង​អនាធិបតេយ្យ​ជាពិសេស​ទីតាំង​បើក​បន​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​ដែល​គេ​និយម​ហៅថា ហ្គេម​អន​ឡាញ​កំពុង​ពង្វក់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចាញ់​អស់​លុយកាក់ ទ្រព្យសម្បត្តិ​ហើយ​ទីតាំង​បន​ល្បែងស៊ីសង​ទាំងអស់​បើសិនជា​គ្មាន​ប្រាក់​បង់​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​រប​ស់លោក ហម ម៉ុ​ត​ទេនោះ ពិតជា​មិនអាច​ដំណើរការ​បានទេ​។​
​ការងារ​សំខាន់​ទី​១ គឺ​លោក ហម ម៉ុ​ត​បានដាក់​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​កាន់​ការងារ​សេដ្ឋកិច្ច​សំខាន់ៗ​ដូចជា​ការចុះទៅ​ឈរជើង​ឬ​ចេញ​ល្បាត​ឃ្លាំមើល​សកម្មភាព​របស់​មេខ្យល់​ដែល​រកស៊ី​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ដែល​ក្នុងនោះ​មានការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ម្ចាស់ផ្ទះ​សំណាក់​ដែលមាន​ពលករ​ឆ្លងដែន​ស្នាក់នៅ​តាមរយៈ​ការចាប់​ម្ចាស់ផ្ទះ​សំណាក់​មក​កសាង  សំណុំរឿង​ហើយ​បង្ខំ​ឲ្យ​បង់លុយ​ដើម្បី​រួច​ផុតពី​ការបញ្ជូន​ទៅកាន់​តុលាការ​។​ពេលខ្លះទៀត​អ្នករកស៊ី​រត់​ម៉ូតូឌុប​ដែល​ដឹក​ពលករ​ក៏ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​និង​រឹបអូស​ម៉ូតូ​យកទៅ​រក្សាទុក​ហើយ​ដើម្បី​បាន​ម៉ូតូ​មកវិញ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច​១​ម៉ឺន​បាត​។ លោក ហម ម៉ុ​ត​ក៏បាន​ចាត់តាំង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​ទើបតែ​ទិញ​ឈ្មោះ​ហើយ​មាន​ភរិយា​ជា​មេខ្យល់​រកស៊ី​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ពលករ​លួច​ឆ្លងដែន​ក្នុង​មួយថ្ងៃៗ​រាប់រយ​នាក់​ទទួលបាន​ផលប្រយោជន៍​ច្រើន​ក្រាស់ក្រែល​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​និង​បែងចែក​ថ្នាក់លើ​។

​ការងារ​សំខាន់​ទី​២ គឺ​លោក ហម ម៉ុ​ត​បាន​ចាត់តាំង​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ មានឈ្មោះ រុន និង​ឈ្មោះ​រ៉ា ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​នៅ​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត​និង​ប៉ុស្តិ៍​ជជុះ​មួយកន្លែង​ទៀត​នៅមុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដែល​ប៉ុស្តិ៍​ជជុះ​ទាំង​២​កន្លែង​នេះ​ជា​សេនាធិការ​សំខាន់បំផុត​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់ យកទៅ​ជូន​លោក ហម ម៉ុ​ត​។​ក្នុងនោះ​រាប់ទាំង​កម្មករ​អូស​រទេះ​ដឹកទំនិញ​ក៏ត្រូវ​តែ​ចូល​បង់លុយ​ចាប់ពី​៥០​ដល់​២០០​បាត ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញ​វិញ​ក្នុង​មួយគ្រឿង​ត្រូវ​បង់ប្រាក់​ចាប់ពី​១​ពាន់ ដល់​២​ពាន់​បាត​ដែល​ក្នុង​មួយថ្ងៃៗ​គ្រាន់តែ​ប្រភព​ចំណូល​ពី​ការរាប់​រទេះ​និង​រាប់​ក្បាល​ឡាន​យកលុយ មិនដឹង​ជា​យកទៅ​ធ្វើ​អ្វី​អស់​ទេ​។ ដូច្នេះហើយ​បានជា​លោក ហម​ម៉ុ​ត​អាច​តោង​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ច្រើន​ជំនាន់​មកហើយ គ្មាន​នរណា​ហ៊ាន​ជ្រែ​យក​តំណែង​គាត់​នោះទេ ព្រោះ​លោក ហម ម៉ុ​ត​ចេះ​ផ្គាបផ្គុន​ផ្តល់​ផលប្រយោជន៍​ជូន​ថ្នាក់លើ​យ៉ាង​រលូន​ល្អ​បំផុត​។​
​សេចក្តីរាយការណ៍​បានឱ្យដឹងថា លោក ហម ម៉ុ​ត​មាន​ប្រភព​ចំណូល​សំខាន់ៗ​ចំនួន​៣​ដែល​ទទួលបាន​ពី​ក្រុង​ប៉ោយប៉ែត​តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​តាម គ្រប់​ច្រកល្ហក​ដូចដែល​មន្ត្រី​មួយចំនួន​បាន​លើកឡើងថា លោក ហម ម៉ុ​ត​ជា​មនុស្ស​ពូកែ​ទាំង​ការងារ​ជំនាញ​និង​ការងារ​សេដ្ឋកិច្ច​ប្រមូល​លុយ​យកទៅ​ជូន​ថ្នាក់លើ​។ មានរឿង​សំខាន់​មួយចំនួន គឺ​លោក ហម ម៉ុ​ត​ត្រូវគេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ហ៊ាន​ម៉ៅ​ការរត់​ផ្លូវ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត រហូតមក​ដល់ទី​រួម​ខេត្តបន្ទាយមានជ័យ​ដោយ​គ្រាន់តែ​ក្រុម​ឈ្មួញ​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់លោក ហម ម៉ុ​ត​គឺ​ទំនិញ​ទាំង​ខុសច្បាប់​និង​ជា​ប្រភេទ​ទំនិញគេចពន្ធ​អាច​ដឹកជញ្ជូន​ពី​ក្រុង​ប៉ោយប៉ែត​ចូល​ទី​រួម​ខេត្តបន្ទាយមានជ័យ​ដោយ​សុវត្ថិភាព​ដែល​គេ​អាច​និយាយ​តាម​ភាសា​សាមញ្ញ​ថា លោក ហម ម៉ុ​ត​មាន​ជំនាញ​រត់ការ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ឡើង​ដុះ​ស្លែ​ទៅហើយ​។​
​ការដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ឆ្លងកាត់​ទឹកដី​ក្រុង​ប៉ោយប៉ែត​ទាំង​ស្របច្បាប់​និង មិ ន​ស្របច្បាប់ សុទ្ធ​តែមាន​កាតព្វកិច្ច​ត្រូវ​បង់លុយ​ជូន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។​ក្នុងនោះ​ក៏មាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ក្រោម​ការគ្រប់គ្រង​របស់លោក ហម​ម៉ុ​ត​ត្រូវបាន​គេ​នៅតែ​មើលឃើញថា​មាន​សកម្មភាព​ក្នុង​ការដាក់​ប៉ុស្តិ៍​ជជុះ​ដើម្បី ប្រមូល​លុយ​ពី​កម្មករ​អូស​រទេះដឹក​ទំនិញ​ឬ​ក្រុម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​ទាំង​តូច​ទាំង​ធំ​ដឹកទំនិញ​ឆ្លងកាត់ រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​ដដែល​។​បើទោះបីជា​ថ្នាក់លើ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​គ្រប់ទិសទី​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិន័យ​និង​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​កម្លាំងប្រដាប់អាវុធ​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ក៏  ដោយ ក៏​លោក ហម ម៉ុ​ត​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​នៅតែ​បន្ត​ភាព​អសកម្ម​ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ទាំង​តាម​ច្រករបៀង​និង​តាម​ច្រក​អន្តរជាតិ​យ៉ាង អនាធិបតេយ្យ​បំផុត​ហើយ​ក្នុងនោះ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ក៏បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​គាប​ជំរិត​ពលករ​ឆ្លងដែន​ខុសច្បាប់​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ ខ្លួន​យ៉ាង​មាន​សេចក្តីសុខ​ផងដែរ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya