ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗ នៅពោធិ៍សាត់

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ព្រមទាំងដកហូតនូវឧបករណ៍ប្រើប្រាស់សារធាតុញៀន និងសម្ភារៈផ្សេងៗដែលគេសង្ស័យជាប់ពាក់ព័ន្ធក្នុងបុព្វហេតុបទល្មើសផងដែរ ។

ប្រតិបត្តិការនេះ ធ្វើឡើងកណ្ដាលថ្ងៃត្រង់ ថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចហាងម៉ាស្សា១កន្លែងម្ដុំស្ពានឈើចាស់ ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ក្នុងនោះមានស្រីចំនួន ៥នាក់ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៤កញ្ចប់តូច ឧបករណ៍ដែលសង្ស័យបម្រើក្នុងបុព្វហេតុសារធាតុញៀន១កំប្លេ ទូរស័ព្ទដៃចំនួន ៣គ្រឿង ស្លាកលេខម៉ូតូចំនួន ១សន្លឹក ម៉ូតូចំនួន ៣គ្រឿង កាំភ្លើងកែច្នៃ(ខ្យល់)ចំនួន ២ដើម និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

ជនសង្ស័យទាំង ១២នាក់នេះ រួមទាំងវត្ថុតាង និងសម្ភារៈទាំងអស់ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya