ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » បិទហាងបញ្ចាំខុសច្បាប់មួយកន្លែង ឃាត់ខ្លួនម្ចាស់ទីតាំង អនុវត្តន៍តាមច្បាប់ ខណៈរកឃើញម៉ូតូ ២៤គ្រឿង មិនប្រក្រតី នៅកណ្តាល

បិទហាងបញ្ចាំខុសច្បាប់មួយកន្លែង ឃាត់ខ្លួនម្ចាស់ទីតាំង អនុវត្តន៍តាមច្បាប់ ខណៈរកឃើញម៉ូតូ ២៤គ្រឿង មិនប្រក្រតី នៅកណ្តាល

(កណ្តាល)៖  បង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់នេះ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់កងកម្លាំងចម្រុះ កងអន្តរាគមន៍ខេត្ត ដោយមានការសម្របសម្រួលពីសំណាក់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១ ខែសីហា ឆ្នំា២០២០ ។

ទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែងត្រូវសមត្ថកិច្ចជំនាញខេត្តកណ្តាលចុះបិទ និងឃាត់ខ្លួនម្ចាស់ទីតាំងអនុវត្តន៍តាមច្បាប់ ខណៈមន្ត្រីជំនាញរកឃើញម៉ូតូ ២៤គ្រឿង មិនប្រក្រតី ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។

ម្ចាស់ទីតាំងហាងបញ្ចាំនេះ មានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិ ស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ឈ្មោះ គឹម ឡេងសល់ គឺជាមេអាប៉ោងធំប្រចាំនៅឃុំវិហារសួគ៌ទៀតផង និងបានលួចបើកទទួលបញ្ចាំម៉ូតូយូរណាស់មកហើយ ដោយមិនមានអាជ្ញាធរឃុំ ស្រុក ណាចុះបង្ក្រាបនោះទេ។

សមត្ថកិច្ច បានបញ្ជាក់ថា ម៉ូតូមួយចំនួន ដែលម្ចាស់ទីតាំងទទួលបញ្ចាំនេះ គឺជាម៉ូតូដែលជនទុច្ចរឹត កាច់ក និងលួចគេយកមកបញ្ចាំ ព្រោះថាគ្រាប់សោរម៉ូតូ មានសភាពបែកខ្ទេច និងមានសភាពមិនប្រក្រតីជាច្រើនផងដែរ។ ឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់ របស់ឈ្មោះ គឹម ឡេងសល់ និងម៉ូតូចំនួន២៤គ្រឿង៖ ម៉ាកហុងដា ១៩គ្រឿង, ម៉ាកវីវ៉ា ០២គ្រឿង, ម៉ាកស្កុបពី ០១គ្រឿង, ម៉ាកសង់ការ៉េ ០១គ្រឿង និងម៉ាកហុងដាវេវ ០១គ្រឿង។

ចំពោះម្ចាស់ទីតាំង និងម៉ូតូទាំង២៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya