ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ បាន​បែកក្បាលស្លាប់ ខណៈជិះម៉ូតូទាក់ដៃចង្កូត ជាមួយរថយន្តទេសចរណ៍មួយគ្រឿងដួលចូលក្រោមរថយន្ត នៅភ្នំពេញ

យុវជនម្នាក់ បាន​បែកក្បាលស្លាប់ ខណៈជិះម៉ូតូទាក់ដៃចង្កូត ជាមួយរថយន្តទេសចរណ៍មួយគ្រឿងដួលចូលក្រោមរថយន្ត នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពីរសៀលថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិជម្ពូ​វ័ន​១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​ បន្ទាប់មករថយន្តបានព្យាយាមបើកគេចខ្លួនតែត្រូវប្រជាការពារ ឃាត់បាននៅចំណុចរង្វង់មូលចោមចៅ។

ជនរងគ្រោះឈ្មោះឡូន សៀង​លី​ ភេទប្រុស អាយុ១៦​ឆ្នាំ​ ជាសិស្សសាលាNCIC​ ថ្នាក់ទី៧​ មានស្រុកកំណើតនៅស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។

​ មុនពេលកើតហេតុគេបានឃើញ​រថយន្តកូរ៉េ​ មួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ធំ1K-7116 បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមមកពីក្រោយ ហើយបានទាក់ដៃចង្កូតជាមួយ ទេសចរណ៍មួយគ្រឿងទៀតបណ្តាលឲ្យដួលចូលក្រោមរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-5449 កិនស្លាប់យ៉ាងអាណោចអាធ័ម  ។ ភ្លាមនោះរថយន្តបានបន្តដំណើរទៅមុខទៀតរហូតទៅដល់រង្វង់មូលចោមចៅទើបត្រូវបាន

ប្រជាការពារដេញឃាត់បានតែម្តង។

ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បណ្តោះអាសន្នរង់ចាំជំនាញមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya