ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! នារីម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួន ធុំក្លិនស្អុយ ទើបដឹង… នៅភ្នំពេញ

ភ្ញាក់ផ្អើល! នារីម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួន ធុំក្លិនស្អុយ ទើបដឹង… នៅភ្នំពេញ

ភ្នំពេញ: នៅ ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នារីមិនស្គាល់អត្តសញ្ញាណម្នាក់ ទើបតែមកជួលផ្ទះស្នាក់នៅមិនបាន១ខែផង បានចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកើតឡើង នៅក្នុងបន្ទប់ជួលលេខ C២៧ ទីតាំងផ្ទះលេខ៦១៩ ផ្លូវលេខ៩៩A ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សពនារីខាងលើមិនត្រូវបានស្គាល់នូវអត្តសញ្ញាណនោះទេ​ ។

តាមការឱ្យដឹងពីនារីម្នាក់ឈ្មោះ រ៉ាយ វីន អាយុ៣២ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ដែលជួលបន្ទប់នៅក្បែរជនរងគ្រោះ ឱ្យសមត្ថកិច្ចដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះមកជួលបន្ទប់ កើតហេតុស្នាក់នៅតែម្នាក់ឯង លុះដល់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ជនរងគ្រោះបានចេញមកហាលខោអាវខាងក្រៅបន្ទប់ ដល់ម៉ោង៥ល្ងាចមេឃភ្លៀង នាងឈ្មោះ រ៉ាយ វីន បានចេញមកសាខោអាវទុក តែពុំឃើញជនរងគ្រោះចេញមកសាខោអាវនោះទេ។

ស្រាប់តែធុំក្លិនស្អុយ ចេញពីបន្ទប់ជនរងគ្រោះ នាង រ៉ាយ វីន ក៏ទៅប្រាប់អ្នកមើលខុសត្រូវផ្ទះជួល រួចក៏នាំគ្នាឡើងមកមើល ដោយទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង ក៏ទាញបង្អួចកញ្ចក់មើល ឃើញជនរងគ្រោះចងកជាប់នឹងចម្រឹងដែកបង្អួច ឡើងហើមស្អុយបាត់ទៅហើយ ។

សមត្ថកិច្ចសន្និដ្ឋានថា ជនងគ្រោះស្លាប់ដោយចងក ធ្វើអត្តឃាតដោយខ្លួនឯង ។ សាកសពនារីរងគ្រោះ ត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya