ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោ​ភសេពសន្ថវៈ រហូតបានសម្រេច នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោ​ភសេពសន្ថវៈ រហូតបានសម្រេច នៅកណ្តាល

(ខេត្ត​កណ្តាល)៖ កាលពីថ្ងៃទី៣០កក្កដា ២០២០ ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្វាយជ្រំ បានឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះពាក់ព័ន្ធករណីរំលោ​ភ​ សេពសន្ថវៈ​ ។

​ជនរងគ្រោះឈ្មោះ វ ស យ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមើលក្មួយមានទីលំនៅភូមិ ត្រពាំងធំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែក​ជនសង្ស័យ ឈ្មោះ យ៉ាន់ ចាន់ហួន ហៅ ក្លូ ភេទប្រុសអាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង មានទីលំនៅ ភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ ។

មុនកើតហេតុជនរង​គ្រោះបានមកស្នាក់នៅជាមួយម្តាយផ្ទះជួលភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ធ្វើសំណងក្នុងបុរីចតុមុខ ឯជនសង្ស័យក៍មកស្នាក់ធ្វើសំណ​ង​ក្នុងបុរីចតុមុខនោះដែរ ដោយបន្ទប់នៅក្បែគ្នា។

នៅក្នុងអំឡុងខែមិថុនា​ ឆ្នាំ២០២០​ ម៉ោង ១០និង០០នាទីព្រឹក​ជនសង្ស័យបានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះ ពេលនោះ ជនសង្ស័យនិយាយថា អញសុំបឺតមាត់ និងអោបមួយ តែជនរងគ្រោះមិនឆ្លើយតបទេ រួចរត់ចេញពីបន្ទប់មកក្រៅ ក្រោយមកជន​រងគ្រោះប្រាប់ម្តាយដែរ តែម្តាយមិនប្តឹងសមត្ថកិច្ចទេដោយគិតថាមិនបានប៉ះពាល់ផង។

លុះដល់នៅថ្ងៃទី៣០ កក្កដា ២០២០ ម៉ោង៦​និង​៣០នាទី បងស្រីបង្កើតជនរងគ្រោះចេញ​ ទៅធ្វើការទុកជនរងគ្រោះឲ្យដេកនៅជា​មួយ​ក្មួយបិទទ្វារតែមិនបានដាក់គន្លឹះទ្វាទេ​ដល់ម៉ោង ៧និង០០នាទីជនសង្ស័យរុញទ្វារបន្ទប់ចូលក្នុងបន្ទប់ជនរងគ្រោះរួចស្ទុះទៅចាប់ជនរងគ្រោះ

សង្គ្រប់ពីលើ យកដៃ​ម្ខាងខ្ទប់មាត់​ និង ដៃម្ខាងទៀតស្រាតខោជនរងគ្រោះ ប៉ុន្ដែ​ជនរងគ្រោះ ខំស្រែកតែស្រែកមិនរួចឡើយ ជនសង្ស័យបានធ្វើ​សកម្មភាពរំលោភរហូតបានសម្រេច ហេីយជនសង្ស័យដើរចេញទៅបន្ទប់របស់ខ្លួន ។

បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្រាប់បង​ស្រីខ្លួន ក្រោយមកបងស្រី ម្តាយ បងថ្លៃ បានជិះម៉ូតូមក កន្លែងកើត ហើយបានឃាត់ជនសង្ស័យ​ និង​ រាយការណ៍ជូនប៉ុស្តិ៍នគរបា​លស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya