កំពង់ចាម ៖ បុរសម្នាក់ត្រូវ បានក្រុមគ្រួសារប្រទះឃើញស្លាប់នៅ ក្នុងចម្ការស្វាយចន្ទីប្រវែង១៥.០០ ម៉ែត្រពីផ្ទះ ។ ករណីសម្លាប់និងប្រទះឃើញសពបុរស ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចក្នុងចម្ការស្វាយ ចន្ទីអូរចំបក់ ក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្ដកំពង់ចាម ។
អធិការរង ស្រុកក្រូចឆ្មារលោកសុខ សុវណ្ណ បានឱ្យដឹងថា ជនដែលត្រូវគេ សម្លាប់ឈ្មោះថេង ធី អាយុ៤៣ឆ្នាំ រស់ នៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមក្រុម គ្រួសារបុរសដែលត្រូវ គេសម្លាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ជនរងគ្រោះបានចេញពីផ្ទះម្នាក់ឯង ដើម្បីទៅរកឆ្លុះសត្វដោយមានភ្ជាប់ទៅ ជាមួយដូចជា កូប១ ចំពាមកៅស៊ូ១ ថង់ បេ១ ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ មិនឃើញជនរងគ្រោះវិលមកផ្ទះវិញ ពេលនោះប្រពន្ធជនរងគ្រោះក៏ បានប្រើកូនប្រសានិងក្មួយឱ្យទៅរក តែរកពុំឃើញទេ រួចពួកគេក៏បានវិល មកផ្ទះវិញ ។ បន្ទាប់មកទៀតប្រពន្ធជន រងគ្រោះបានពឹងពាក់អ្នកជិតខាងឱ្យទៅ ជួយរក ទើបប្រទះឃើញសពជនរងគ្រោះ ស្លាប់នៅវេលាម៉ោងខាងលើក្នុងចម្ការ ស្វាយចន្ទីតែម្ដង ។
អធិការរង ស្រុកក្រូចឆ្មារនៅមិនទាន់ ប្រាប់ឱ្យដឹងពីអត្ដសញ្ញាណម្ចាស់ចម្ការ ស្វាយចន្ទីនៅឡើយទេ ខណៈគេកំពុង សង្ស័យថា ជនរងគ្រោះត្រូវម្ចាស់ចម្ការ ស្វាយចន្ទីសម្លាប់ព្រោះតែខឹងនឹងជនរង គ្រោះចូលលួចបេះគ្រាប់ស្វាយចន្ទី ។
ការដែល គេសន្និដ្ឋានបែបនេះព្រោះ នៅក្នុងថង់បេរបស់ជនរងគ្រោះមាន គ្រាប់ស្វាយចន្ទីទម្ងន់៥គីឡូក្រាម ។ ជន រងគ្រោះត្រូវជនដៃដល់ប្រើពូថៅកាប់ ដាច់សាច់ដល់ឆ្អឹងនៅលើមុខមាត់និងចុងចិញ្ចើម ព្រមទាំងកន្ទុយភ្នែកខាងឆ្វេង ។
ទោះជាយ៉ាងណាក៏ដោយ ក៏អំពើឃាតកម្មនេះ សមត្ថកិច្ចបានបង្ហើបថា ជនដៃដល់ត្រូវសមត្ថកិច្ចបាននឹងកំពុងស៊ើបអង្កេតនិងមានតម្រុយខ្លះៗហើយ ៕ ដោយ៖ ឆដា