ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បែងស៊ីសងខុសច្បាប់ពាសពេញភូមិ ជាប្រភេទបៀអាប៉ោងកន្ទុយលេខ ដំណើរការបានយ៉ាងរលូនដោយមានការ បើកភ្លើងខៀវពីលោកមេប៉ុស្តិ៍ ស្រយ៉ង់ បិទបាំងព័ត៌មានជូនថ្នាក់លើ នៅព្រះវិហារ

ល្បែងស៊ីសងខុសច្បាប់ពាសពេញភូមិ ជាប្រភេទបៀអាប៉ោងកន្ទុយលេខ ដំណើរការបានយ៉ាងរលូនដោយមានការ បើកភ្លើងខៀវពីលោកមេប៉ុស្តិ៍ ស្រយ៉ង់ បិទបាំងព័ត៌មានជូនថ្នាក់លើ នៅព្រះវិហារ

ខេត្តព្រះវិហារ÷ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រយ៉ង់ ឃុំ ស្រយ៉ង់ ស្រុក គូរលែន ខេត្តព្រះវិហារ បានឲ្យដឹងថានៅ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ មានល្បែងស៊ីសងខុសច្បាប់ ពាសពេញភូមិ ជាប្រភេទល្បែង បៀអាប៉ោងនិងកន្ទុយលេខ ដោយឡែកមានវង់ល្បែងអាប៉ោងមួយកន្លែងដែលដំណើរការយ៉ាងរលូន ជារៀងរាល់ថ្ងៃ ជាយូរខែឆ្នាំមកហើយ ដោយមានការបើកភ្លើងខៀវពីលោកមេប៉ុស្តិ៍ ស្រយ៉ង់ដែលបិទបាំងព័ត៌មានមិនដែលផ្តល់ទៅលោកលិស សៀវឡេងជា អធិការដ្ឋាននគរបាលស្រុកគូរលែននោះទេ ដោយមានការរាយការណ៌ពីរប្រជាពលរដ្ឋជូន យ៉ាងណាក៌ដោយក៌មិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបបានម្តងណានោះឡើយ។

យោងតាមប្រភពពីរប្រជាពលរដ្ឋ​ ដែលរស់នៅ ក្នុងភូមិ ស្រយ៉ង់ ឃុំ ស្រយ៉ង់ បានសម្ដែងនូវការព្រួយបារម្ភថាតាមទូរស័ព្ទប្រាប់អង្គភាពសារព័ត៌មានយើងថា ផ្នែកសន្តិសុខនិងសុវត្ថិភាព បើនៅក្នុងភូមិ ឃុំ របស់គាត់ ពោពេញទៅដោយល្បែងស៊ីសងនិងកន្ទុយលេខខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ ធ្វើឲ្យគ្រួសារខ្លះ មានករណី អំពីហិង្សាក្នុងគ្រួសារជាដើម កក្តាទាំងនេះគឺមូលហេតុមកពីល្បែងស៊ីសងខាងលើពិតប្រាកដច្បាស់ណាស់ យោងតាមប្រភពដដែលបានបន្តទៀតថា ទីតាំងល្បែងស៊ីសង បើកលេងនៅក្នុងដីឡូរក្រោយតារ៉ាងបាល់ទះចាស់ ស្ថិតនៅក្នុងភូមិ ស្រយ៉ង់ត្បូង ឃុំ ស្រយ៉ង់ ស្រុក គូរលែន ខេត្ត ព្រះវិហារ ដែលមានអ្នករត់ការឈ្មោះ( តារ៉ាយ)តែងតែយកផលប្រយោជន៏ ជូនអ្នកដែលពាក់ព័ន្ធ ដើម្បីបំបាំងព័ត៌មានជូនថ្នាក់ខេត្ត ហើយឈ្មោះតារ៉ាតនេះដែរតែងតែ ប្រើពាក្យក្រអឺតក្រទមថាលេងចុះគ្មាននណាមកចាប់នោះទេព្រោះគាត់បានសែនព្រេនរួចរាល់

អស់ហើយ ហេតុដូច្នេះហើយបានជាវង់ល្បែងបៀរអាប៉ោងមួយកន្លែងនេះបើកដំណើរការបាន យូរឆ្នាំបែបនេះនៅតែថ្នាក់ខេត្តមិនដែលទទួលបានព័ត៌មាននោះឡើយ។

នៅល្ងាចថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ អង្គភាពសារព័ត៌មានបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ ស្រយ៉ង់ដែរតាមរយះទូរស័ព្ទដែរតែខលមិនចូលហើយក៌បានរាយការណ៌បន្តទៅលោកមេឃុំ

ស្រយ៉ង់ផងដែរនិងផ្ញើរវិដេអូស្តែងៗនៅក្នុងវង់ល្បែងស៊ីសងផងនោះ ទើបលោកថាចាំឲ្យខាងប៉ុស្តិគេទៅមើល ចំពោះវង់ល្បែងបៀរអាប៉ោងមួយនេះ លោកមេឃុំបានមានប្រសាសន៌តាមរយះទូរស័ព្ទថា គាត់បានឲ្យគេទៅបិទជាច្រើនលើកមកហើយតែនៅតែបន្តលេងដ៏ដែល។ ដោយសារតែផលប្រយោជន៍តិចតួចគ្មានអាជ្ញារធរមានសមត្ថកិច្ចបង្ក្រាបនោះឡើយទើបភ្លេច

គិតពីរសន្តិសុខសុវត្ថិភាពភូមិឃុំទាំង៩ ចំណុចអស់់រលីងទៅហើយ។

គួរបញ្ជាក់ថា  យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ សួសសុខដារ៉ា ជាស្នងការនគរបាលខេត្តព្រះវិហារតែងតែណែនាំនិងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទត្រូវយក

ចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ហើយលោក ក៌ធ្លាប់មានការបង្ក្រាបបានជាច្រើនករណីរួចមកហើយដែរឲ្យតែមានការផ្តល់ព័ត៌មានមកដល់

ខាងស្នងការ តែផ្ទុយទៅវិញ លោកមេប៉ុស្តិ រូបនេះ ផ្គើននឹងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សួសសុខដារ៉ាដែលត្រូវជាមេរបស់ខ្លួននៃស្នងការនគរបាលខេត្តព្រះវិហារផងដែរ។ អង្គភាពសារព័ត៌មាន ធ្វើការផ្សព្វផ្សាយនេះ ក្នុងន័យស្ថាបនានិងជួយសង្គមស្របពេលមាន

ជំងឺកូវីត 19 មកយាយីគំរាមកំហែងមកលើប្រទេសកម្ពុជាយើង ផងនោះ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya