ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ផ្ទុះរឿងអាស្រូវ ! នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ គឺលោក កែប កត់ ត្រូវកូនចៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចំនួន៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគេអះអាងថា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់លើកទឹកចិត្ត ដែលត្រូវបែងឲ្យកូនចៅក្រោមឱវាទ រាប់រយលានរៀល យកចាយវាយម្នាក់ឯង?

ផ្ទុះរឿងអាស្រូវ ! នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ គឺលោក កែប កត់ ត្រូវកូនចៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចំនួន៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគេអះអាងថា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់លើកទឹកចិត្ត ដែលត្រូវបែងឲ្យកូនចៅក្រោមឱវាទ រាប់រយលានរៀល យកចាយវាយម្នាក់ឯង?

រតនគិរី  ៖ មានសេចក្ដីរាយការណ៍មកថា នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់ គឺលោក កែប កត់ ត្រូវកូនចៅក្រោមឱវាទដាក់ពាក្យបណ្ដឹងចំនួន៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគេអះអាងថា លោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ ប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់លើកទឹកចិត្ត ដែលត្រូវបែងឲ្យកូនចៅក្រោមឱវាទ រាប់រយលានរៀល យកចាយវាយម្នាក់ឯង។

សេចក្ដីរាយការណ៍បន្តអះអាងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មន្ត្រីមេព្រៃ មាននាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើនរូបក្នុង ខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹង គោរពចូលទៅ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ហើយរហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តដាក់ពាក្យបណ្ដឹងគោរពចូលទៅ ឯកឧត្ដម ទេសរដ្ឋមន្រ្តីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កម្មវត្ថុប្ដឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ស្ដីពីករណី មិនប្រក្រតីក្នុងការដឹកនាំ ប្រព្រឹត្តអំពើពុករលួយ ក្នុងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត( ប្រាក់អប្បហារ) ពាកព័ន្ធទៅនឹងលិខិតស្នើសុំ ប្រាក់ចំនួន៥ច្បាប់ ស្នើសុំទៅឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាល ព្រៃឈើ តាមរយៈលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ដើម្បីយកមកបែងចែកឲ្យកូនចៅតិចតួច និងកឹបកេងយកចាយវាយបុគ្គុលម្នាក់ឯង។

ប្រភពទម្លាយចេញមកថា ប្រាក់លើកទឹក(ប្រាក់អប្បហា)ដែលត្រូវបែងចែកឲ្យកូនចៅក្រោមឱវាទ លោកនាយខណ្ឌតែងតែលាក់លាម តាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃ ហើយទើបតែបែកធ្លាយរឿងមិនប្រក្រតី ប្រាក់លើកទឹកចិត្តនេះ ចាប់ពីខែ០៣ ឆ្នាំ២០២០ រហូតមកដល់ខែ៥ ឆ្នាំ២០២០នេះ ។ ខណ:កូនចៅក្រោមឪវ៉ាត បានដឹងនិងស្រាវជ្រាវ បើគិតចាប់ពីខែ៦ ឆ្នាំ២០១៩ រហូតដល់ខែ៦ ឆ្នាំ២០២០នេះ ទឹកប្រាក់លើកទឹកចិត្ត់ជាង ៣រយលាន ត្រូវបានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ កឹបកេងយកស៊ីម្នាក់ឯង។ បើប្រៀបធៀបប្រាក់ដែលលោក បែក កត់ នាយខណ្ឌយ យកកមបែងចែកនោះ គឺវាតិចតួចណាស់ ចំពោះប្រាក់លើកទឹកចិត្តដែលត្រូវបាន។ គឺអះអាងថា ប្រាក់ដែលលោកនាយខណ្ឌរូបនេះ យកមកបែងចែក គឺចែកតាមមនុស្សមាន៣ប្រភេទ គឺអ្នកដែលពូកែរុកគួន ដេញដោលច្រើនបានច្រើន អ្នកមិនពូកែដេញដោលបានតិច និងមានអ្នកមិនបានសោះក៏មានផងដែ រ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya