ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » សា​ឡង់​បូម​ខ្សាច់​ក្រុមហ៊ុន​សុខ​ហុង​ភ្លើង​ឆេះ​នៅ​កណ្តាលទន្លេ​ ទាំង​ព្រឹក​ ​

សា​ឡង់​បូម​ខ្សាច់​ក្រុមហ៊ុន​សុខ​ហុង​ភ្លើង​ឆេះ​នៅ​កណ្តាលទន្លេ​ ទាំង​ព្រឹក​ ​

កណ្តាល ៖ សា​ឡង់​បូម​ខ្សាច់​មួយគ្រឿង​ដែល​កំពង​ធ្វើ​សកម្មភាព​បូម​របស់​ក្រុមហ៊ុន សុខ​ហុង កូនលោក​ឧកញ៉ា សុខ គង់ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រឹក​ធ្វើ​ឲ្យ​កម្មករ​បូម​ខ្សាច់​លើ​សា​ឡង់ ភ័យ​យ៉ាងខ្លាំង តែមួយ​សន្ទុះ​ក្រោយមក​បាន​រលត់ទៅវិញ​ដោយសារ​កម្មករ​នាំគ្នា​ជួយ​ពន្លត់ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ទីតាំង​ចុង​កោះ​ប្រាក់ ក្នុងភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​
​ក្នុង​ហេតុការណ៍​នេះ​មាន​ម៉ាស៊ីន​បូម​ខ្សាច់​២​គ្រឿង​ដែល​ផ្ទុក​នៅលើ​សា​ឡង់​ត្រូវ​ខូចខាត ប្រេងម៉ាស៊ូត​ចំនួន​៦​ប៊ីដុង ត្រូវ​ភ្លើង​ឆេះ​ឡើង​ខ្មៅខ្មួល​ខ្មាញ់ ប៉ុន្តែ​កម្មករ​នៅលើ​សា​ឡង់​ទាំងអស់​ពុំមាន​នរណាម្នាក់​រងគ្រោះ​ថ្នាក់​នោះឡើយ ។​
​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​សា​ឡង់​បូម​ខ្សាច់​តែងតែ​ធ្វើ​សកម្មភាព​បូម​នៅ​ចំណុច កើតហេតុ​ខាងលើ ហើយ​ទីតាំង​នេះ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​ចេញ​ដោយ រាជរដ្ឋាភិបាល​សម្រាប​បូម​យកមក​លុប​ចាក់​បំពេញ​នៅ​តំបន់​បឹ​ក​ស្នោ សង្កាត់​និរោធ ខណ្ឌមានជ័យ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​កើតហេតុ​ពេល​សា​ឡង់​កំពុងតែ បូម​ដាក់ចូល​សា​ឡង់​មួយគ្រឿង​ទៀត ស្រាប់តែ​ម៉ាស៊ីន​បូម​ខ្សាច់​បែក​ទុយ​យោ​ប្រេង​បណ្តាល​ឲ្យ​ហៀរ​ប្រេង​ទៅលើ ម៉ាស៊ីន​ដែល​កំពុង​តែមាន​កម្តៅ ហើយ​ឆេះ​ជា​អណ្តាតភ្លើង​ឡើង​តែម្តង ។ ភ្លាមៗ​នោះ​កម្មករ​នៅលើ​សា​ឡង់​បូម​ខ្សាច់​ទាំងអស់​បាននាំគ្នា​ពន្លត់ ទើប​អាច​គ្រប់គ្រង​បាន តែ​ម៉ា​ស៊ី​បូម​ខ្សាច់​២​គ្រឿង និង​ប្រេងម៉ាស៊ូត​មួយចំនួន​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជិវិត​នោះឡើយ ។ ក្រោយ​កើតហេតុ​សា​ឡង់​ដែល​ជួប​គ្រោះថ្នាក់​ត្រូវ​ភាគី​ខាង​ក្រុមហ៊ុន អូស​យកមក​ដាក់​នៅ​ច្រាំងទន្លេ ។​
​លោក ហេង ធៀ​ម អភិបាលស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា សា​ឡង់​បូម​ខ្សាច់​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​គឺ​បណ្តាលមកពី​បែក​ទុយ យោ​ប្រេង ហើយ​ហៀរ​ទៅលើ​ម៉ាស៊ីន ទើប​បង្ក​ជា​អគ្គិភ័យ តែមួយ​សន្ទុះ​ក្រោយមក​បាន​រលត់ទៅវិញ​ដោយ​កម្មករ​នៅ​ទីនោះ​ជួយ​អន្តរាគមន៍ ។ សា​ឡង់​បូម​ខ្សាច់​នេះ​ជា​របស់​ក្រុមហ៊ុន​សុខ​ហុង​មាន​អាជ្ញាប័ណ្ណ​ធ្វើ អាជីវកម្ម​ស្របច្បាប់​គឺ​បូម​ចេញពី​ចំណុច​ភូមិ​កោះ​ប្រាក់​យកមក​ចាក់​បំពេញ នៅ​តំបន់​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌមានជ័យ ៕ ដោយ​៖ នាយ​ដន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya