ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ម៉ូតូ​បុក​ស្លាប់​នៅមុខ​រោងចក្រ​ ​

ស្ត្រី​ម្នាក់​ម៉ូតូ​បុក​ស្លាប់​នៅមុខ​រោងចក្រ​ ​

ភ្នំពេញ ៖ បុរស​ជា​អ្នកជិះ​ម៉ូតូ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងករណី​បើក ម៉ូតូ​លឿន​បុក​កម្មការិនី​រោងចក្រ​កាត់ ដេរ​ម្នាក់​បណ្ដាលឱ្យ​បោក​ក្បាល​ស្លាប់ នៅលើ​ផ្លូវជាតិ​លេខ​២ ធ្វើឱ្យ​អ្នកដំណើរ និង​អ្នក​រួម​ការងារ​រន្ធត់​ចិ​ត្ដ​យ៉ាងខ្លាំង​
​កាលពី​វេលា​ម៉ោង​៦​និង ៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​២ មុខ​រោងចក្រ កាត់ដេរ​ថាក់​ស៊ុន ស្ថិតនៅក្នុង​ក្រុមទី​២១ ភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ខឹម សុខា អាយុ​៤៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ ដេរ​ថាក់​ស៊ុន មាន​ទីលំនៅ​ភូមិ​-​ឃុំ​សៀម រាប ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ។​ចំណែក​អ្នកបើកបរ​ឈ្មោះ គុន វ៉ាន អាយុ​២៣​ឆ្នាំ ជា​កម្មករ​បច្ចេកទេស​ឱ្យ ក្រុមហ៊ុន​ឯកជន មាន​ស្រុកកំណើត​ភូមិ​- ឃុំ​-​ស្រុក​ពោធិ៍​រៀង ខេត្ដ​ព្រៃវែង ជិះ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1N-9668 ។​
​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ ដឹងថា មុនពេល​គ្រោះថ្នាក់​ស្ដ្រី​រងគ្រោះ បាន​ដើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ក្នុង​បំណង ចូលធ្វើការ​រោងចក្រ ពេលទៅដល់​ពាក់ កណ្ដាលផ្លូវ​ស្រាប់តែ​អ្នកជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទិស​ពី​តាខ្មៅ​មក​ភ្នំពេញ  បុក​ស្ដ្រី​រងគ្រោះ​ពេញទំហឹង​បណ្ដាលឱ្យ​ដួល បោក​ក្បាល​ស្លាប់​មួយ​រំពេច​នៅ លើផ្លូវ​តែម្ដង ចំណែក​អ្នកជិះ​ម៉ូតូ​ក៏​ដួល​រងរបួស​ស្រាល ត្រូវបាន​អ្នកដំណើរ​ឃាត់ ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​។​
​លោក ទិ​ត ចំរើន នាយផ្នែក​ចរាចរណ៍ សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ​បានឱ្យដឹងថា ករណីនេះ​គឺ បង្កឡើង​ដោយ​ការបើកបរ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន ទើប​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នក ដំណើរ​។ លោក​សូមឱ្យ​អ្នក ធ្វើដំណើរ​ឆ្លងផ្លូវ​ទាំងអស់​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ដើម្បី​បញ្ចៀស​ពី​គ្រោះ ថ្នាក់​ចរាចរណ៍​ផ្សេងៗ ។​
​ក្រោយ​កើតហេតុ​ម៉ូតូ​និង​ម្ចាស់ ត្រូវ​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល រាជធានី​ដើម្បី​ចាត់់ការ​តាមច្បាប់ ។ ចំណែក​សាកសព​ត្រូវ​ក្រុមគ្រួសារ​ដឹក យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ៕
​ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya