កំពង់ចាម ៖ កាលពីវេលាម៉ោង ប្រមាណ ១២និង១០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ស្ថិតនៅ គល់ស្ពាន គីហ្សូណាម្តុំរង្វង់មូល ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក ពាក់ស្លាកលេខ កំពង់ចាម 3A-2896 បានធ្វើដំណើរ ពីត្រើយទន្លេបិទ ដោយឆ្លងកាត់ស្ពាន គីហ្សូណា ស្រាប់តែធ្វើដំណើរ ដល់កន្លែងចុះ មករង្វង់មូល សង្ស័យរថយន្តដាច់ ហ្វ្រាំង រថយន្តបានរអិល បុកអ្នកជិះម៉ូតូ មានម្តាយ ឪពុក និងកូនស្រី អាយុ២ឆ្នាំ បណ្តាលឲ្យកិន ក្មេងស្រីរងគ្រោះបែកក្បាល ខ្ទេចស្លាប់ភ្លាមៗតែម្តង។
ក្រោយបុក រថយន្តទួរីស ហើយស្រាប់តែរថយន្តបង្ក បានបន្តទៅបុក ម៉ូតូ និងរថយន្ត ជាច្រើនគ្រឿងទៀត រួចរថយន្ត ក៏បន្តទៅបុក កន្លែងលក់ដូរ និងលក់សាំង តាមដងផ្លូវ បង្កឲ្យមានភ្លើងឆេះ ម៉ូតូអស់មួយ ចំនួនផងដែរ៕