ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពលរដ្ឋក្នុងមូលដ្ឋាន​ សំណូមពរ​ ដល់ឯកឧត្តម​ ឃួង​ ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ មេត្តាមានចំណាត់ការ​ ចំពោះទីតាំងជល់មាន់​ និងអាប៉ោង​ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ ផងទាន…!

ពលរដ្ឋក្នុងមូលដ្ឋាន​ សំណូមពរ​ ដល់ឯកឧត្តម​ ឃួង​ ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ មេត្តាមានចំណាត់ការ​ ចំពោះទីតាំងជល់មាន់​ និងអាប៉ោង​ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ ផងទាន…!

ភ្នំពេញ​៖​ សង្វៀនជល់មាន់​ និងអាប៉ោងដ៏ធំ​​មួយកន្លែង​ ​លេងក្នុងដីឡូត៍​ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ កំពុងបេីកលេងយ៉ាងរំភើយ​ ដោយមិនខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ។

 

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ បានឲ្យដឹងថា​ ទីតាំងសង្វៀនជល់មាន់​ និងអាប៉ោង​ បានបើកលេងជាយូរណាស់មកហើយ​  ហើយកន្លងមក​ ពួកគេឃើញមានសមត្ថកិច្ច​ ចុះបង្ក្រាបម្តងហើយ​ដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង​ ក៏បានបើកលេងវិញ​ និងមានមនុស្សចូលលេងកាន់តែច្រើនជាងមុន។

 

ប្រភព​ បានបន្តឲ្យដឹងទៀតថា​ ទីតាំងនេះ​ អ្នកចូលលេង​ មានទាំងក្មេងទាំងចាស់​រាប់សិបនាក់​ ហើយភ្នាល់ដាក់លុយរាប់រយរាប់ពាន់ដុល្លារឯណោះ​ ស្រែកហ៊ោកញ្ច្រៀវលាន់រំពងពេញភូមិ​ រំខានដល់ការរស់នៅពួកគាត់​ ហើយពេលខ្លះ​ ឈ្លោះប្រកែកគ្នាខ្លាំង​ៗ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត​ ពួកគាត់​ មានការព្រួយបារម្ភជាខ្លាំង​ ពីសុវត្ថិភាព គឺខ្លាចកើតមានអំពើ ចោរកម្ម លួចឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម​ ដែលបានកើតចេញពីប្រភពបនល្បែងនេះឯង។

 

ចំពោះទីតាំងជល់មាន់​ និងអាប៉ោងនេះ ​ ត្រូវបានប្រជាពលរដ្ឋ​ ដាក់ការសង្ស័យថា​ ប្រហែល

ជាអាជ្ញាធរ​ ក៏ដូចជាសមត្ថកិច្ច​ ត្រូវរ៉ូវគ្នា ឬក៏បានទទួលលាភសក្ការៈ​អ្វីមួយ ពីម្ចាស់សង្វៀនខាងលើនោះហើយមើលទៅ​ ទើបមិនហ៊ានចុះបង្ក្រាបបែបនេះ។

ចំពោះសង្វៀនជល់មាន់​ និងអាប៉ោងនេះ​ ដែលពួកអ្នកញៀនល្បែងកំពុងបើកលេង​យ៉ាង​សប្បាយនេះដែរ សូមម្ចាស់ទីតាំងដីឡូត៍នេះ ​ មេត្តាមានការប្រុងប្រយ័ត្នផង​ ព្រោះអាចមាននូវបញ្ហាផ្សេងៗ​ ចំពោះផ្លូវច្បាប់​ ដែលមានទីតាំងលេងល្បែងខុសច្បាប់​ នៅលើទីតាំងដីឡូត៍របស់ខ្លួន។

 

ករណីនេះដែរ ពលរដ្ឋនៅក្នុងមូលដ្ឋាន​ បានលើកឡើងថា​ ចំពោះសង្វៀនជល់មាន់​ និងអាប៉ោងនេះ ​ពួកគាត់គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​សមត្ថកិច្ច​ខណ្ឌមានជ័យ​ ក្នុងការចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយដ៏ធំនេះទេ​ គឺមានតែសំណូមពរ​ដល់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​​ និងឯកឧត្ដម​ ស​ ថេត​ ស្នងការរាជធានីភ្នំពេញ​ មេត្តាដាក់កម្លាំង​ជំនាញ ចុះត្រួតពិនិត្យ​មន្ត្រីក្រោមឱវាទ​ និងចុះបង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​រមួយនេះ​ផង​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya