ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បែកធ្លាយ ! លោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង?

បែកធ្លាយ ! លោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ប្រមូលលុយតាមរបៀបពុករលួយពេញទំហឹង?

ឧត្តរមានជ័យ ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួន ប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក គ្មានញញើតអ្វីទាំងអស់។

ប្រភពបានលើកឡើងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងអនុប្រធានឈ្មោះ​ ទា ប៉ាវសំណាង ឃុបឃិត គ្នាប្រព្រឹត្តអំពើពុករលួយហើយធ្វើការគាបសង្កត់លើមន្ត្រីតូចតាចក្រោមឱវាទ

របស់ខ្លួនយ៉ាងកំរោល​។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍

គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ មិនគួរបណ្តែតបណ្តោយឲ្យលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់

និងលោក ទា ប៉ាវសំណាង ធ្វើអ្វីៗតាមអំពើចិត្តទៀតឡេយ។

ប្រភពពីមន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិអូរស្មាច់ មួយចំនួនបានឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង បានឃុបឃិតគ្នាលុបបំបាត់រចនាសម្ព័ន្ថរបស់ក្រសួងមហាផ្ទៃ​និងបំពានបទបញ្ជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ យ៉ាងងងើល?។

ប្រភពបានឲ្យដឹងទៀតថា លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ប្រើប្រាស់តែបក្ខពួករបស់ខ្លួនឲ្យបំពេញការងារប្រមូលលុយតាមរបៀបពុករលួយ ហើយច្រកអូរស្មាច់ កំពុងក្លាយទៅជាកន្លែងអាជីវកម្មផ្តាច់មុខរបស់លោក ថេរ សុរិទ្ធិយ៉ា និងលោក ទា ប៉ាវសំណាង ទៅហើយ។ មិនតែប៉ុណ្ណោះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង តែងតែទន្ទេញឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។
ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា សម្រាប់រថយន្តសៀមចូលមកដឹកដំឡូងមី​ពីទឹកដីខ្មែរ ត្រូវបង់លុយក្នុង១គ្រឿង៤០០បាត ហើយសម្រាប់រថយន្តដឹកទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរក៏ត្រូវលោក ថេ សុរិទ្ធិយ៉ា តម្រូវឲ្យបង់លុយតាមការកំណត់ដែរ។ ជាងនេះទៅទៀត រថយន្តដឹកមាន់ដឹកជ្រូកចូលទឹកដីខ្មែរតាមច្រកអូរស្មាច់ ត្រូវបង់លុយក្នុងមួយគ្រឿងចាប់ពី៨០បាតដល់១០០០បាត ឬច្រើនជាងនេះតាមទំហំរថយន្ត រីឯរថយន្តដឹកជញ្ជូនគ្រឿងសំណង់ត្រូវបង់លុយ១៥០០បាត។ ក្នុងមួយថ្ងៃៗមានរថយន្តដឹកទំនិញ ដឹកមាន់ ដឹកជ្រូក ដឹកគ្រឿងសំណង់ ពីទឹកដីសៀម ចូលស្រុកខ្មែររាប់រយគ្រឿងដូច្នេះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងលោក ទា ប៉ាវសំណាង ប្រមូលលុយបានមិនតិចឡើយ។

ប្រភពខ្លះបានឲ្យដឹងថា ដោយសារអាងមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាបង្អែករឹងមាំទើបលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ហ៊ានប្រព្រឹត្តអំពើពុករលួយយជិះសេះលែងដៃ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya