ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ចោរ​លូក​ហោប៉ៅ​ម្នាក់​និង​បងធំ​ម្នាក់ទៀត ​ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​ ​

ចោរ​លូក​ហោប៉ៅ​ម្នាក់​និង​បងធំ​ម្នាក់ទៀត ​ត្រូវ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​ ​

ប៉ោយប៉ែត​៖​ជនសង្ស័យ​ជា​ចោរ​ចំនួន​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ប៉េអឹម ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព លូក​ហោរ​បស់ ប្រជាពលរដ្ឋ​ម្នាក់ នៅ​ចំនុច​ផ្សារ​ត្រី​ក្រុង​ប៉ោយប៉ែត ។​មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត លោក ហម ម៉ុ​ត បាន​ថ្លែង​ឲ្យ​ដឹងថា មុន​ឈានដល់​ការ ឃាត់ខ្លួន​ជនសង្ស័យ ទាំងពីរ​នាក់ ខាងលើនេះ គឺ​ក្រោយពី​ទទួល ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ម្នាក់​ឈ្មោះ​តឹក​សុ គឿន ភេទ ស្រី អាយុ​៤១ ឆ្នាំ រស់នៅ​ភូមិ​គីឡូ​ម៉ែត​លេខ​៤ សង្កាត់​ផ្សារ កណ្តាល ក្រុង​ប៉ោយប៉ែត ព្រមទាំង​ទទួល បទបញ្ជា​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។
​ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ​ស៊ឹម ពៅ​ភេទ​ប្រុស អាយុ​២០ រស់នៅ​ចំនុច​ផ្លូវ​រថភ្លើង មុខ​វត្ត​បា​លិ​លេ​យ្យ ជា​ជន​សកម្ម ខាងលើ​លួច​ឆក់​ហោប៉ៅ និង​កាបូប ចំណែក​ម្នាក់ទៀត ជា​មេ​កើយ​រងចាំ​ទទួលផល មានឈ្មោះ ឡាយ ណុ​ក ហៅ ឆ្នុក​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​ឈ្មោះ​ស៊ឹម ពៅ​បានធ្វើ​សកម្មភាព លូក​យកលុយ​ក្នុង​ហ៊ោ​ប៉ៅ​របស់​ជនរងគ្រោះ ខណ​:​ដែល​កំពុង​ដើររក​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​ត្រី ដោយ​លូក​យកប្រាក់​ខ្មែរ​ចំនួន​៣២៥០០​រៀល និង​,​ប្រាក់​ថៃ​៣០០​បាត ។​
​ឆ្លើយ​ចំពោះ​សារភាព​ចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ស៊ឹម ពៅ​បាន​សារភាពថា ជា​រៀងរាល់ថ្ងៃ ពេលព្រឹក​រូបគេ​ធ្វើ​សកម្មភាព​ដើរ​ចាំ​លូក​លួច​លុយ ពី​ភ្ញៀវ​នៅ​ចំនុច​ពី​រង្វង់​មូល​ប៉ោយប៉ែត ក្នុង​បរិវេណ​ច្រកទ្វារ​អន្តរជាតិ​រហូតដល់​ក្បាលស្ពាន ព្រំដែន​កម្ពុជា​-​ថៃ​។​
បើ​លួច​មិន​បានទេ នៅពេល​ថ្ងៃ​គេ​ដូរ​គោលដៅ ទៅ​លួច​នៅ​ផ្សារ​ត្រី​វិញ​ម្តង ហើយ​ពេល​ល្ងាច​គេ​ទៅ​ចាំ​លួច​នៅ​ផ្លូវ​កាត់​ច្រករបៀង ខាងលិច​កាស៊ីណូ​ផ្កាយ​ប្រាំ នៅពេលដែល​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ​តាម​ច្រក​ផ្លូវ​កាត់ ។ បើ​លួចបាន​ប្រាក់​ហើយ គេ​យកមកចែក​អោយ មេ​របស់គេ​(​បងធំ​)​ស៊ីចាយ​ដែលមាន​ឈ្មោះ  ឡាយ ណុ​ក ហៅ អា​ឆ្នុក ។​ជនសង្ស័យ​ដដែល​បាន​សារភាពថា ក្នុង​ថ្ងៃ​ខ្លះ ហេង​លួច​កាក់កប បាន​ប្រាក់ រហូតដល់​ទៅ​១​ម៉ឺន​បាត ប្រាក់​ថៃ ស្មើរ​និង​ជាង​មួយ​លាន​រៀល​ឯណោះ​។​យោងតាម​ម្លើ​យ​សារភាព រួមទាំង​វត្ថុតាង ជនសង្ស័យ​ទាំងពីរ​ត្រូវ​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ ទីបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ចំណែក​លុយ​ដែល​លួចបាន ត្រូវ​សមត្ថកិច្ច ប្រគល់ជូន​ជនរងគ្រោះ​វិញ​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya