ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឈ្មួញឈើដុះស្លែរឈ្មោះជឿងថេង ពិតជាល្បីពូកែខាងដឹកជញ្ជូនឈើ គ្រប់រូបភាពមែន ទាំងមធ្យោបាយដឹកជញ្ជូននឹកស្មានមិនដល់ នៅកំពង់ស្ពឺ

ឈ្មួញឈើដុះស្លែរឈ្មោះជឿងថេង ពិតជាល្បីពូកែខាងដឹកជញ្ជូនឈើ គ្រប់រូបភាពមែន ទាំងមធ្យោបាយដឹកជញ្ជូននឹកស្មានមិនដល់ នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ ឈ្មោះជឿងថេងនេះតែងតែដឹកឈើគ្មានច្បាប់អនុញ្ញាតនោះទេ ហើយក៌ធ្លាប់ត្រូវសមត្ថកិច្ច បានធ្ចើការបង្ក្រាបជាច្រើនដងរួចមកហើយ ក៌នៅតែ អាចយករួចខ្លួនដ៌ដែល និងហ៊ានបន្តរកស៊ីដឹកជញ្ជូនឈើ ផ្គើនសមត្ដកិច្ចបានរហូត ប៉ុន្មានថ្ងៃមុននោះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានម្តងរួចមកហើយ នៅទីតាំងដីចម្ការឬស្សី ហើយក៌មានផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរដោយ យកបានតែឈើប៉ុន្មានដុំប៉ណ្ណោះ រីឯកុងទីន័រវិញនោះត្រូវបានជំលៀស ចេញបាត់ស្រម៉ោល។

 

ប្រភពបានបន្តថា កាលពេលថ្មីៗកន្លងទៅនោះនាថ្ងៃទី10/07/2020 លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដឹកនាំកំលាំងសមត្ថកិច្ច ចុះចាក់សោររបង របស់លោកជឿង ថេង រូបនេះ ពាក់ពន្ធ័ និងរឿងផ្ទុះអាវុធជាច្រើនគ្រាប់ និង មុខជំនួញឈើដ៏ធំរបស់គាត់ផងដែរ តែលោកជឿង ថេង នៅតែមិនមានអ្វីកើតឡើង រិទ្ធតែហ៊ានពង្រីកបុខរបរដឹកជញ្ជូនឈើរបស់ខ្លួនកាន់តែធំកាន់តែខ្លាំងបន្ថែមទៀត ។

 

តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាប សូមមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថាឈ្មោះជឿងថេងនេះជាមន្ត្រីយោធាយុទ្ធភូមិភាគទី៣ ដែលជាឈ្មួញឈើដ៏មហិមា ឈ្មួញឈើរូបនេះកន្លងមកធ្វាប់ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយក៏ត្រូវបានតុលាការ ធ្វើការចោតប្រកាន់ ដាក់ពន្ធធានាគា បានមួយរយៈ ដោយសារតែរឿងជំនួញឈើ និងដឹកឈើធ្វើអោយបាកស្ពានរបស់រដ្ឋផងដែរ។

 

ជាក់ស្តែង នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ កម្លាំងអធិការ នៃអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ដឹកនាំដោយ លោក ប៊ុត ប៊ុនធឿន និងលោកវីរៈសេនីយ៍ឯក ម៉ួនលាងនាយការិយាល័យសន្តិសុខនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្រោមការចង្អុលបង្ហាញពី លោក សំ សាមួន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺបានបញ្ជាឲ្យកម្លាំងចុះបង្ក្រាបបទល្មើសជាក់ស្តែងនៅ ត្រង់ចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ ៥៤_៥៥ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកឱរ៉ាល់ បានរុករកកន្លែងស្តុកឈើមួយកន្លែង ដែលស្ថិតនៅភូមិឃុំកើត ហេតុខាងលើដែល ឈ្មួញកំពង់លើកត្រៀមដឹកជញ្ជូនតាមរថយន្តវ៉េអងកុងត័រន័រ បំណងយកចេញទៅក្រៅដោយសារមានការយកចិត្តទុកដាក់របស់លោកប៊ុតប៊ុនធឿន

បានដាក់ភ្នាក់ងារសម្ងាត់តាមប្រម៉ាញ់ទើបឈានដល់ការទប់ស្កាត់សកម្មភាព

បែបនេះបាន ។

 

ក្រោយពីកម្លាំងភ្នាក់ងារបានផ្តល់ពត៌មានអោយ ភ្លាមៗ កម្លាំងបានធ្វើការលោម

ព័ន្ធទីតាំង កំពុងប្រព្រឹត្តបទល្មើសចល័តដឹកឈើយ៉ាងអនាធិបតេយ្យបានសម្រេច ក្រោយពីធ្វើការបង្ក្រាបរួចមកបានដកហូតសម្ភារះនិងវត្ថុដូចខាងក្រោម ៖

១/ឃាត់រថយន្តពណ៌ត្រេអ៉ីពាក់ស្លាកលេខ ខ.ម ចំនួន០២ គ្រឿង(ដូចរូបក្នុងរូបភាព) ២/ រថយន្តវ៉េអងសណ្តោងរ៉ឺម៉កដាក់កុងត័ន័រផ្ទុកឈើ ចំនួន០១ គ្រឿង ៣/ អេសកាវ៉ាទ័រសំរាប់លើកឈើចំនួន ០១ គ្រឿង និង ៤/ឈើប្រភេទ ឈ្លីកចំនួន ១៦១ កំណាត់ ។ ៥/ម៉ូតូ ១គ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៍ខៀវ ។

 

ចំណែកឯពួកជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពីការ បង្ក្រាបកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានប្រគល់សម្ភារះនិងវត្ថុខាង

លើជូនទៅការិយាល័យដែនជម្រកសត្វព្រៃបរិស្ថានស្រុកឱរ៉ាល់ដោះស្រាយតាមនិតិវិធីច្បាប់។

ចំពោះករណីនេះ ប្រជាពលរដ្ឋរងចាំមើលថាម្តងនេះតើលោកជឿងថេង អាចគេចផុត ពីសំណាញ់ច្បាប់បានដែរឬទេរឿងចាស់មិនទាន់រលត់ផងមានរឿងថ្មីមកបន្ថែម

ទៀតនោះ។

សារព័ត៌មានស្វាគមន៍រាល់ការបកស្រាយពីសាម៉ីខ្លួន ដែលពាក់ពន្ធ័ជានិច្ចដើម្បីឆ្លុះ បញ្ចាំងការពិតសុក្រិតនិងយុត្តិធម៍ តើឈើនិងរថយន្តខាងលើនិងសម្ភារះផ្សេងៗ នេះដែរនៅចំណុចចម្ការស្វាយចន្ទីពិតមែនដែរឬទេ? អង្គភាពសារព័ត៌មានចុះផ្សាយនេះ គ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាផងដែរ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya