ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពដឹកជញ្ជូនឈើ តាមគោយន្តកន្រ្តៃ-រថយន្តសាំយ៉ុង កែឆ្នៃ តរម៉កខ្នាតយក្ស បែបអនាធិបតេយ្យ ភូមិ​សាស្ត្រ ទឹកដីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ នៅក្រចេះ

សកម្មភាពដឹកជញ្ជូនឈើ តាមគោយន្តកន្រ្តៃ-រថយន្តសាំយ៉ុង កែឆ្នៃ តរម៉កខ្នាតយក្ស បែបអនាធិបតេយ្យ ភូមិ​សាស្ត្រ ទឹកដីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ នៅក្រចេះ

(ក្រចេះ) សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើ តាមគោយន្ដកន្រ្តៃ និងរថយន្តសាំងយ៉ុង កែឆ្នៃ តរម៉កខ្នាតយក្ស យ៉ាងអនាធិបតេយ្យ ចេញពី ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តក្រចេះ ដឹកកាត់តាមមុខទី ស្នាក់ការរង ស្រែវាល និងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើង ប្រចាំនៅចំណុច អង្រ្គងសាប ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្តទៅលក់នៅ ចំណុចភូមិបែកអន្លូង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ បានកំពុង តែធ្វើសកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើអត់ច្បាប់បានយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ ដោយមិនមានការ រំខានដល់អស់លោក មន្ត្រីជំនាញបរិស្ថាន លោកនាយស្នាក់ការរងស្រែវាល និងសម្ថកិច្ចពាក់ព័ន្ធឈរជើងនៅតំបន់នោះឡើយ។

 

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើចេញពី ភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃខេត្តក្រចេះ ដឹកកាត់មុខ ស្នាក់ការរងស្រែវាល ស្ថិតនៅក្នុង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បន្តឆ្លងកាត់ទៅស្រុកស្ទឹងត្រង់ខេត្ត កំពង់ ចាម ហើយបានលក់ចែកចាយ នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងផងដែរ ។

 

ជាក់ស្ដែង នៅថ្ងៃទី០៧ ទី០៨-០៩-និងទី១០ ខែកក្កដា ឆ្នាំ ២០២០ មានគោយន្តកន្រ្តៃជាច្រើនគ្រឿង និងរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្ត ក្រចេះ ត្រូវបានគេស្គាល់ឈ្មោះមេឈ្មួញ ៖ ទី/១-ឈ្មោះ លោក ធា ទី/២-ឈ្មោះ សម្បត្តិ ទី/៣- ឈ្មោះ ផុន មិនតែប៉ុណ្ណោះនៅមាន បក្សពួកដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុស ច្បាប់យ៉ាងសកម្មជាច្រើននាក់ទៀតដែលពួកគេបានធ្វើការសហការគ្នា កែនប្រជាពល រដ្ឋឲ្យចូលក្នុងព្រៃដែលជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ដើម្បីកាត់ឈើនៅ តំបន់នោះហើយប្រមូលទិញឈើទាំងនោះយកមកលក់បន្តទៅ ខេត្តកំពង់ចាម ខេត្ត ត្បូងឃ្មុំ និងខេត្ត ព្រៃវែងបានយ៉ាងរលូន ដោយគ្មានការរំខាន ពីសមត្ថកិច្ចដែលកំពុងឈរជើង ទទួលការពារ និង បង្រ្កាប នៅតំបន់នោះឡើយ ។

 

ពាក់ព័ន្ធនឹងករណីនេះដែរ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក នាយកដែន ជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះ និងលោកនាយស្នាក់ការរង​ ស្រែវាល បានទេដោយសារមិនមានលេខទូរស័ព្ទ ។ សូមបញ្ជាក់ផងដែរថា  នៅតំបន់នោះ មានការដឹកជញ្ជូនបទល្មើសព្រៃឈើ មានការកើនឡើង ឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង នូវការវិនាស ហិនហោច ធនធានធម្មជាតិទាំងនេះ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya